សន្តិសុខសង្គម
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រើវិធានការក្ដៅចុះរុះរើតូបលក់ដូររំលោភចិញ្ចើមផ្លូវ
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ សហការជាមួយរដ្ឋបាលសង្កាត់ចោមចៅទី៣ ចុះរុះរេីតូបលក់ដូរដែលសាកសង់រំលោភលេីចិញ្ចើមផ្លូវសាធារណធ្វេីជាប្រយោជន៍ផ្ទាល់ខ្លួនក្រោយជូនដំណឹងជាច្រេីនលើកនៅតែបំពាន។

ប្រតិបត្តិការចុះរុះរើនេះបានធ្វេីឡេីងនៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅបុរីសែនមនោរម្យ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា តូបដែលត្រូវរុះរេីទាំងនេះមានចំនួន៨តូប ដែលទេីបតែសាងសង់រួច និងដាក់ជួលឱ្យអាជីវកក្នុងមួយខែតម្លៃ៦០ដុល្លារ។ លោកចៅសង្កាត់បន្តថា កន្លងមកអាជ្ញាធរបានជូនដំណឹងមិនឱ្យសាងសង់ជាច្រេីនលើកមកហេីយតែមិនស្តាប់ នៅតែបន្តសាងសង់រំលោភលេីចំណីផ្លូវសាធារណ ទេីបនៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានសហការជាមួយរដ្ឋបាលសង្កាត់ចុះរុះរេីចេញតែម្តង៕
អត្ថបទ៖ សុខា







-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


