សន្តិសុខសង្គម
អ្នកនាំពាក្យ៖ ពីរថ្ងៃនៃការអនុវត្តច្បាប់ចរាចរណ៍នៅផ្លូវ៦០ម៉ែត្រមានពលរដ្ឋចូលរួមសហការច្រើន និងបានពិន័យអ្នកបើកបរល្មើសល្បឿនមួយចំនួន
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅល្ងាចថ្ងៃទី២៣ ខែមករា ថា រយៈពេលពីរថ្ងៃនៃការអនុវត្តច្បាប់ចរាចរណ៍នៅលើកំណាត់ផ្លូវ៦០ម៉ែត្រ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌដង្កោ មានពលរដ្ឋចូលរួមសហការច្រើន ដោយមិនមានបាតុភាពអ្វីកើតឡើងនោះទេ ហើយក៏បានផាកពិន័យយានយន្ដល្មើសល្បឿនកំណត់មួយចំនួន និងអប់រំមួយចំនួនផងដែរ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បន្ថែមថា ការអនុវត្តរឹតបណ្ដឹងច្បាប់ចរាចរណ៍នៅលើផ្លូវ៦០ម៉ែត្រនៅថ្ងៃទី២១ និងថ្ងៃទី២២ មករា គឺអនុវត្តលើអ្នកបើកបររថយន្ដល្មើសល្បឿនចាប់ពី ៧០គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ ក្នុងនោះអ្នកបើកបរល្មើសល្បឿនពី ៧០ ទៅ៧៩ គីឡូម៉ែត្រក្នុងមួយម៉ោង មានចំនួន ៣៧គ្រឿង ល្មើសល្មឿនពី ៨០ ទៅ៨៩ ក្នុងមួយម៉ោងមានចំនួន ៥គ្រឿង និងល្មើសល្បឿនពី ៩០ ទៅ ៩៩គីឡូម៉ែត្រក្នុងមួយម៉ោងមានចំនួន១គ្រឿង។ លោក សំ វិច្ឆិកា បន្ថែមថា ចំពោះយានយន្ដដែលបើកបរក្នុងល្បឿនចាប់ពី ៦៩គីឡូម៉ែត្រក្នុងមួយម៉ោងចុះក្រោម គឺកម្លាំងនគរបាលជំនាញបានអនុវត្តវិធានការអប់រំ មានចំនួន២៦គ្រឿង។

បើតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រយៈពេលពីរថ្ងៃនៃការអនុវត្តរឹតបណ្ដឹងច្បាប់ចរាចរណ៍នៅលើផ្លូវ៦០ម៉ែត្រ តាមការសង្កេតមានប្រជាពលរដ្ឋ ជាពិសេសអ្នកបើកបរយានយន្ដបានចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចច្រើន បើកបរមានសុវត្ថិភាព ហើយចំពោះអ្នកបើកបរល្មើសល្បឿន និងត្រូវបានផាកពិន័យនោះ ក៏មិនមានការតវ៉ាអ្វីនោះដែរ។

អ្នកនាំពាក្យរូបនេះបន្ថែមថា ការអនុវត្តរឹតបណ្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅលើកំណាត់ផ្លូវ៦០ម៉ែត្រនេះ កម្លាំងជំនាញនៅតែអនុវត្តជាបន្តបន្ទាប់តាមការណែនាំរបស់ថ្នាក់ដឹកនាំ៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


