សន្តិសុខសង្គម
ជាង២ខែដើមឆ្នាំ២០២៥ ករណីអគ្គិភ័យកើតឡើង៥៦លើក ភាគច្រើនមកពីឆ្លងចរន្តអគ្គសនី
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៩មីនា នេះថា ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ ករណីអគ្គិភ័យបានកើតឡើងចំនួន៥៦លើក បណ្ដាលឲ្យមានមនុស្សស្លាប់ រងរបួស និងខូចខាតសម្ភារៈមួយចំនួន។ លោកបន្ថែមថា ករណីអគ្គិភ័យភាគច្រើនបណ្ដាលមកការឆ្លងចរន្តអគ្គិសនី។

ជុំវិញករណីអគ្គិភ័យនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានស្នើឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ត្រូវចូលរួមបង្ការដោយខ្លួនឯងផង តាមរយៈវិធីបង្ការប្រុងប្រយ័ត្នផ្សេងៗជាច្រើនដែលនគរបាលជំនាញធ្លាប់បានផ្សព្វផ្សាយអប់រំ ខណៈនគរបាលជំនាញ បានត្រៀមលក្ខណៈ២៤ម៉ោង លើ២៤ម៉ោង សម្រាប់ការចុះអន្តរាគមន៍ជួយសង្គ្រោះដល់ពលរដ្ឋ ពេលមានអគ្គិភ័យឆាបឆេះឡើង។

នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បន្ថែមថា ក្រៅពីកិច្ចការងារជួយអន្តរាគមន៍ និងសង្គ្រោះ កម្លាំងនគរបាលការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែងបន្តការយកចិត្តទុកដាក់ក្នុងការចុះអប់រំផ្សព្វផ្សាយពីផលប៉ះពាល់ នៃអគ្គិភ័យជូនពលរដ្ឋដល់តាមខ្នងផ្ទះ ដើម្បីបង្កើនការយល់ដឹងឱ្យកាន់តែស៊ីជម្រៅ បញ្ចៀសបានពីគ្រោះថ្នាក់ធ្ងន់ធ្ងន់ក្នុងករណីកើតមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ៕
អត្ថបទ៖ សុភា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


