Connect with us

សន្តិសុខសង្គម

នគរបាលក្រុងតាខ្មៅ កោះហៅអ្នករត់កង់បីឥណ្ឌាដែលប្រើប្រាស់សម្ភារកងកម្លាំងមកសួរនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព

បានផុស

នៅ

បន្ទាប់ពីបានឃើញការផ្សព្វផ្សាយនៅលើបណ្ដាលសង្គមពាក់ព័ន្ធករណីបុរសម្នាក់ជាអ្នករត់ម៉ូតូកង់បីឥណ្ឌា ប្រើប្រាស់សម្ភារកងកម្លាំងមានដូច អាយកូម អាយឌី រួមទាំងខ្នោះដៃ និងស្រោមកាំភ្លើងផងនោះ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលកំពង់សំណាញ់ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានកោះហៅបុរសរូបនោះមកបំភ្លឺ និងបានធ្វើកិច្ចសន្យាអប់រំឲ្យបញ្ឈប់សកម្មភាពបែបនេះតទៅទៀត ព្រមទាំងបានដកហូតសម្ភារទាំងអស់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលឲ្យដឹងនៅរសៀលថ្ងៃទី១ ឧសភា នេះថា បុរសដែលប្រើប្រាស់សម្ភារកងកម្លាំងនេះមានឈ្មោះ នី​ សាលី​ អាយុ​៤៥ឆ្នាំ​ មុខរបរ​រត់កង់បី​ រស់នៅបន្ទប់ជួល​ស្ថិតនៅភូមិ​កំពង់សំណាញ់១​ សង្កាត់កំពង់សំណាញ់​ ក្រុងតាខ្មៅ។

តាមការបញ្ជាក់របស់អ្នកស្រី លឹម​ សុខឃៀង​ ដែលត្រូវជាប្រពន្ឋរបស់បុគ្គលខាងលើបានឱ្យដឹងថា​ ប្តីរបស់គាត់ ដោយ​សារ​តែការស្រឡាញ់របស់របរដូចជាកងកម្លាំង​មានដូចជា អាយកូម​ អាយឌី​ ខ្នោះដៃ ជាដើម។ល។ ពេលគាត់បានថវិកាពីកូនៗឱ្យខែបុណ្យទៀនក៏យកទៅទិញរបស់របរទាំងនោះយកមកប្រើប្រាស់ដោយមិនដឹងថា ខុសទៅនឹងច្បាប់ ឬប៉ះពាល់ដល់ស្ថាប័នមានសមត្ថកិច្ចនោះទេ។ តាមការបញ្ជាក់ពីស្ត្រីជាប្រពន្ធ ប្ដីរបស់គាត់ធ្លាប់ត្រូវរបួសក្បាលធ្ងន់ធ្ងរកាលពី១០ឆ្នាំ​មុន​ ចាប់តាំងពីពេលនោះ​មក ប្តីរបស់គាត់មានសតិមិនល្អដូចគេនោះទេ​ ការនិយាយស្តីក៏មិនសូវបានល្អដែរ​(និយាយមិនដឹងអី) ហេតុនេះសូមសមត្ថកិច្ចយោគយល់ផង​។ លោក​ នី​ សាលី​ ដែលជាសាម៉ីខ្លូន នៅព្រឹកថ្ងៃទី១ឧសភានេះ ក៏បានមកបំភ្លឺបន្ថែមដល់សមត្ថកិច្ចផ្នែកជំនាញនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ហើយបានទទួលស្គាល់កំហុសឆ្គងកន្លងមកផងដែរ។

ក្រោយពីសាកសួរ សមត្ថកិច្ចបានយកវិទ្យុទាក់ទងទាំងអស់មកត្រួតពិនិត្យឃើញថា វិទ្យុទាក់ទងទាំងនោះពុំមានភ្ជាប់ជាមួយកាណាល់ប៉ូសីលនោះទេ​ ចំណែកអាយកូមខ្លះបើកទៅលឺសំឡេង ខ្លះមិនដំណើរការ(ខូច)​។ ជាចំណាត់ការ កម្លាំងសមត្ថកិច្ចបានធ្វើកិច្ចសន្យាបញ្ឈប់នូវការប្រើប្រាស់រាល់សម្ភារផ្សេងៗដែលទាក់ទងនឹងកងកម្លាំង៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ខណ្ឌកំបូល
សន្តិសុខសង្គម៤៩ នាទីutes មុន

អធិការខណ្ឌកំបូល ជំរុញឲ្យមន្ត្រីដែលមានក្បាលពោះធំ ត្រូវហ្វឹកហាត់សម្រក

ក្រុងតាខ្មៅ
សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលក្រុងតាខ្មៅ កោះហៅអ្នករត់កង់បីឥណ្ឌាដែលប្រើប្រាស់សម្ភារកងកម្លាំងមកសួរនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន និងអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ

មន្ត្រីជំនាញ
ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញ៖ «ការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត» នៅតែជាវិធានការដ៏ល្អបំផុតក្នុងការបង្ការការឆ្លងមេរោគផ្សេងៗ

ទិវាពលកម្មអន្តរជាតិ ១ឧសភា
ព័ត៌មានជាតិ៣ ម៉ោង មុន

សហជីពនៅកម្ពុជា ជួបជុំរៀបចំទិវាពលកម្មអន្តរជាតិ ១ឧសភា បង្ហាញពីសុខដុមនីយកម្មក្នុងវិស័យការងារ

នយោបាយ៥ ម៉ោង មុន

សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក

សន្តិសុខសង្គម២០ ម៉ោង មុន

ឆ្លងចរន្ត​ផ្ទុះ​ឆាបឆេះ​បង្គោលភ្លើង២ដើម ផ្អើល​ពលរដ្ឋ​លើ​ផ្លូវ​កែវចិន្តា

ព័ត៌មានជាតិ២០ ម៉ោង មុន

ទិន្នផល​ទុរេន​ទឹក​ឈូ​ឆ្នាំ​នេះ​ល្អជាងឆ្នាំមុន  ខណៈ​ដែល​រសជាតិ​កាន់​តែ​ឈ្ងុយឆ្ងាញ់​និង​មាន​ទីផ្សារ​ល្អ

ក្រុងតាខ្មៅ
សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលក្រុងតាខ្មៅ កោះហៅអ្នករត់កង់បីឥណ្ឌាដែលប្រើប្រាស់សម្ភារកងកម្លាំងមកសួរនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព

ស្នងការរាជធានី
សន្តិសុខសង្គម៦ ម៉ោង មុន

ស្នងការរាជធានី ប្រកាសផ្ដល់ប្រាក់លើកទឹកចិត្ត​២លានរៀលដល់នគរបាលខណ្ឌណាមួយ ដែលបង្ក្រាបបានបទល្មើសឆក់មួយករណី

Sokha Hotels

ព័ត៌មានពេញនិយម