Connect with us

សន្តិសុខសង្គម

តុលាការខេត្តកណ្ដាលសម្រេចឃុំខ្លួនគ្រូបង្រៀនម្នាក់ដែលបង្គាប់សិស្សស្រីថតរូបបែបសិចស៊ីជាថ្នូរបានពិន្ទុល្អ

បានផុស

នៅ

ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល បានសម្រេចចេញដីកាបង្គាប់ឃុំខ្លួនគ្រូបង្រៀននៅស្រុកកៀនស្វាយ ខេត្តកណ្តាល ម្នាក់ ដែលបង្គាប់ឲ្យសិស្សស្រីថតរូបបែបស៊ចស៊ីជាថ្នូរបានពិន្ទុល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនត្រូវចោទឈ្មោះ ហឿន រ៉ាវី អាយុ៣៨ឆ្នាំ មុខរបរជាគ្រូបង្រៀន ត្រូវបានលោកស្រី ផាន់ សុគន្ធថង តំណាងអយ្យការអមសាលដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទ «គំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ» និង «រុកកួនខាងផ្លូវភេទ»។ នេះបើតាមការបញ្ជាក់ពីលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាលបានអោយដឹងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។

អ្នកនាំពាក្យបានបញ្ជាក់ថា បទល្មើសនេះយោងតាមក្រមព្រហ្មទណ្ឌ មាត្រា ២៣២ បានចែងថា «បទគំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៤លានរៀល»។

សូមជម្រាបឲ្យដឹងថា ជនត្រូវចោទឈ្មោះ ហឿន រ៉ាវី អាយុ៣៨ឆ្នាំ មុខរបរជាគ្រូបង្រៀន ថ្នាក់ទី៩ និងទី១០ ផ្នែកគណិតវិទ្យា មានទីលំនៅភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយឃាត់ខ្លួនកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបែកធ្លាយសារឆ្លើយឆ្លងជាច្រើនរវាងគ្រូបង្រៀនដែលមានឈ្មោះក្រៅ «ប៉ាតូច» និងសិស្សស្រីនៃវិទ្យាល័យហ៊ុនសែន សិរីដីដុះ លើបណ្ដាញសង្គម ដោយសំណេរទាំងនោះបង្ហាញពីការបង្គាប់របស់លោកគ្រូ «ប៉ាតូច» ឱ្យសិស្សស្រី ថតរូបភាពបែបសិចស៊ី ឬអាសអាភាស ជាថ្នូរនឹងការទទួលបានពិន្ទុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម