កីឡា
លោក Byungsoo Na ទទួលស្គាល់ក្រុមរបស់ខ្លួននៅមានកម្រិតត្រូវស្វែងរកបទពិសោធច្រើនទៀត
គ្រូបង្វឹកក្លឹបបាល់ទាត់មកពីប្រទេសឡាវ Ezra FC ទទួលស្គាល់ថាក្រុមរបស់លោកលេងនៅមានកម្រិតក្នុងការប្រកួតវគ្គសន្សំពិន្ទុ នៃពានរង្វាន់ AFC Challenge League នេះ ដូច្នេះត្រូវការពេលវេលា និងបទពិសោធច្រើនទៀតទើបអាចប្រកួតប្រជែងជាមួយគេបាន។

Ezra FC ប្រកួតយប់មិញ
លោក Byungsoo Na គ្រូបង្វឹករបស់ Ezra FC បានឲ្យដឹងថា លទ្ធផលចាញ់ជាបន្តបន្ទាប់ពិសេសក្នុងការប្រកួតជាមួយព្រះខ័នរាជ្យស្វាយរៀងយប់មិញនេះគឺជាលទ្ធផលមួយដែលមិនអាចប្រកែកបាន។ ក្រុមរបស់លោកមានភាពក្មេងខ្ចីណាស់សម្រាប់ការបានមកប្រកួតប្រជែងក្នុងពានរង្វាន់ AFC Challenge League មួយនេះ។ ការប្រកួតយប់មិញគឺក្រុមម្ចាស់ផ្ទះធ្វើបានល្អជាង និងរៀបចំក្រុមបានប្រសើរជាក្រុមរបស់លោក។

លោក Byungsoo Na
គ្រូបង្វឹកខាងលើបន្តថា ក្រុមទាំងមូលត្រូវការពេលវេលា និងស្វែងរកបទពិសោធឲ្យបានច្រើនទៀតដើម្បីអភិវឌ្ឍន៍សមត្ថភាពឲ្យបានល្អប្រសើរ ឬឈានដល់ការប្រកួតប្រជែងក្នុងពានរង្វាន់មួយនេះនៅថ្ងៃខាងមុខបាន។ វិស័យបាល់ទាត់របស់ឡាវត្រូវកែប្រែ និងពង្រឹងសមត្ថភាពជាច្រើនចំណុចទៀតទើបប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់បាន។

Ezra FC ប្រកួតយប់មិញ
បញ្ជាក់ដែរថា ក្លឹបបាល់ទាត់ Ezra FC របស់ប្រទេសឡាវ ក្នុងវគ្គសន្សំពិន្ទុពូល D ដែលកំពុងធ្វើនៅកម្ពុជានេះ ២ប្រកួតចាញ់ទាំង ២ប្រកួត។ ប្រកួតលើកទី១ ចាញ់ Manila Digger FC 3-1 និងប្រកួតទី២ យប់មិញចាញ់ ព្រះខ័នរាជស្វាយរៀង 3-0 ដូច្នេះក្រុមមួយនេះធ្លាក់ចេញពីការប្រកួតហើយបើទោះជានៅសល់ ១ប្រកួតចុងក្រោយត្រូវប៉ះ SP Falcons នៅថ្ងៃទី១ ខែវិច្ឆិកា ខាងមុខក៏ដោយ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


