កីឡា
លទ្ធផលការប្រកួត ស្វាយរៀងខាប់ U15 សប្តាហ៍ទី ៨ ធ្លាយគ្រាប់បាល់ ២៩ គ្រាប់
ការប្រកួត ស្វាយរៀងខាប់ អាយុក្រោម ១៥ ឆ្នាំ លើកទី ២ ឆ្នាំ ២០២៥ បានបញ្ចប់សប្តាហ៍ទី ៨ ហើយ ខណៈការប្រកួតសរុបទាំង ៥ គូ ដែលប្រកួតនៅទីលានវិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ បានធ្លាយគ្រាប់បាល់រហូតដល់ ២៩ គ្រាប់។

លទ្ធផលការប្រកួតកាលពីថ្ងៃ សៅរិ៍ ទី ២២ ខែ វិច្ឆិកា គឺមាន ២ គូ ក្នុងនោះក្រុម សសយក ស្រុកស្វាយទាប បានចាញ់ក្រុម Young Stars ២-៤ និងក្រុម សសយក ស្រុកចន្ទ្រា ចាញ់ក្រុម សសយក ស្រុកកំពង់រោទ៍ ក្នុងលទ្ធផលយ៉ាងចាស់ដៃ ០-៧។

ចំណែកការប្រកួត ៣ គូទៀតនៅថ្ងៃ អាទិត្យ ទី ២៣ គឺក្រុម សាលាបឋមសិក្សាជ្រៃធំ បានចាញ់ក្រុម ព្រះខ័នរាជស្វាយរៀង U15 ក្នុងលទ្ធផល ១-៧, ក្រុម ត្នោត FC បានចាញ់ក្រុម ដារ៉ូពិទូ SPORT FC ក្នុងលទ្ធផល ០-២ និងមួយគូទៀត ដែលជាគូចុងក្រោយ ក្រុមសសយក ឃុំត្នោត បានចាញ់ក្រុម សសយក សង្កាត់ស្វាយតឿ ក្នុងលទ្ធផល ២-៤។
ខាងក្រោមនេះជាលទ្ធផលការប្រកួតពាន ស្វាយរៀងខាប់ U15 លើកទី ២ សប្តាហ៍ទី ៨ ទាំង ៥ គូ៖
- សសយក ស្រុកស្វាយទាប ២-៤ Young Stars
- សសយក ស្រុកចន្ទ្រា ០-៧ សសយក ស្រុកកំពង់រោទ៍
- សាលាបឋមសិក្សាជ្រៃធំ ១-៧ ព្រះខ័នរាជស្វាយរៀង U15
- ត្នោត FC ០-២ ដារ៉ូពិទូ SPORT FC
- សសយក ឃុំត្នោត ២-៤ សសយក សង្កាត់ស្វាយតឿ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


