កីឡា
ប្រាក់រង្វាន់ក្រុមជើងឯក World Cup 2026 កើនឡើងលើសឆ្នាំ ២០២២ ជិត ១០ លានដុល្លារ
សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានប្រកាសជាផ្លូវការអំពីហិរញ្ញវត្ថុត្រៀមចំណាយនៅព្រឹត្តិការណ៍កីឡាបាល់ទាត់ជើងឯកពិភពលោក (World Cup 2026) ខណៈប្រាក់រង្វាន់សម្រាប់ក្រុមម្ចាស់ជើងឯក ត្រូវបានបង្កើនលើសឆ្នាំ ២០២២ ដល់ជិត ១០ លានដុល្លារអាមេរិក។

នៅព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក ២០២៦ ក្រុមជើងឯកនឹងទទួលបានប្រាក់រង្វាន់ក្នុងកំណត់ត្រាមិនធ្លាប់មាន រហូតដល់ទៅ ៥០ លានដុល្លារអាមេរិក។ FIFA គ្រោងប្រើប្រាស់កញ្ចប់ថវិការសរុបចំនួន ៧២៧ លានដុល្លារអាមេរិក ដើម្បីចំណាយនៅក្នុងព្រឹ្តត្តិការណ៍ទាំងមូល។
ក្នុងនោះទឹកប្រាក់ចំនួន ៦៥៥ លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់ចែកចាយទៅកាន់ក្រុមនានា ដែលបានឡើងមកកាន់ជុំចុងក្រោយ។ ទឹកប្រាក់ ដែលជម្រើសជាតិនីមួយៗទទួលបាន គឺអាស្រ័យលើលទ្ធផលជាក់ស្តែង ដោយក្រុមដែលធ្លាក់នៅវគ្គក្នុងពូល នឹងទទួលបាន ៩ លានដុល្លារអាមេរិក ខណៈក្រុមចាញ់នៅវគ្គផ្តាច់ព្រ័ត្រ មានន័យ ថាក្រុមជើងឯករង នឹងទទួលបាន ៣៣ លានដុល្លារអាមេរិក ហើយក្រុមជើងឯក នឹងទទួលបានប្រាក់រង្វាន់ ៥០ លានដុល្លារអាមេរិក។

រម្លឹកទៅកាន់ឆ្នាំ ២០១៨ នៅពេល បារាំង ឈ្នះជើងឯកបាល់ទាត់ពិភពលោក គឺពួកគេទទួលបានប្រាក់រង្វាន់ចំនួន ៣៨ លានដុល្លារអាមេរិក។ ចំណែក អាហ្សង់ទីន វិញ ទទួលបានប្រាក់រង្វាន់ចំនួន ៤២ លានដុល្លារអាមេរិក នៅពេលពួកគេឈ្នះជើងឯកបាល់ទាត់ជើងឯកពិភពលោក ២០២២។ ដូច្នេះ ប្រាក់រង្វាន់នៅឆ្នាំ ២០២៦ នឹងក្លាយកំណត់ត្រាថ្មីមួយ ដែលជាចំនួនប្រាក់រង្វាន់សម្រាប់ក្រុមជើងឯកច្រើនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ជើងឯកពិភពលោក៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ ESPN
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


