កីឡា
ប្រាប់កាសែតបរទេស លោក Pep Muñoz សរសើរ បាល់ទាត់ និងប្រជាជនកម្ពុជា
លោក Pep Muñoz អតីតគ្រូបង្វឹកព្រះខ័នរាជស្វាយរៀងបានកោតសរសើរពីបាល់ទាត់ និងប្រជាជនកម្ពុជាដ៏ល្អដែលលោកបានរៀនសូត្រច្រើនសម្រាប់ការស្នាក់នៅប្រទេសកម្ពុជាពីររដូវកាល។

ក្នុងបទសម្ភាសផ្តាច់មុខជាមួយសារព័ត៌មាន Urbanpitch លោក Pep Muñoz បានឆ្លើយឆ្លងជុំវិញជីវិតបាល់ទាត់របស់លោកក្នុងនាមជាគ្រូបង្វឹកដែលបានចាប់ផ្តើមពីប្រទេសអេស្ប៉ាញ ចិន និងកម្ពុជា។ ប្រទេស ៣ ផ្សេងគ្នា ប៉ុន្តែលោកមានទស្សនវិជ្ជាតែមួយតាមរយៈបាល់ទាត់ វប្បធម៌ និងអត្តសញ្ញាណ។

ចម្លើយដោយឡែកពីប្រទេសកម្ពុជា អតីតគ្រូបង្វឹករបស់ក្លិបព្រះខ័នរាជស្វាយរៀង បានកោតសរសើរពីក្លិបដែលលោកធ្វើការនៅកម្ពុជាមានរចនាសម្ព័ន្ធច្បាស់លាស់ដែលឈានដល់កម្រិតកំពូលនៅក្នុងតំបន់។ ជាមួយគ្នានេះ លីគបាល់ទាត់កម្ពុជាកំពុងពិតជាមានការប្រកួតប្រជែងខ្លាំង ហើយប្រជាជនកម្ពុជាផ្តល់នូវភាពកក់ក្តៅដល់មនុស្សជុំវិញខ្លួន។
លោក Pep Muñoz បានលើកឡើងថា ៖«ខ្ញុំបានរកឃើញក្លិបមានរចនាសម្ពន្ធដ៏ល្អដែលមាននាយកជាជនបរទេសយល់ច្បាស់ពីតម្រូវការវិជ្ជាជីវៈរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំអាចបញ្ចេញគំនិតយោបល់ពីបាល់ទាត់ដោយសេរី និងការគាំទ្រក្នុងនាមជាគ្រូបង្វឹកម្នាក់។ យើងបានរីកចម្រើនជាមួយគ្នាដោយការខិតខំប្រឹងប្រែងធ្វើការ ហើយយើងបាននាំ ព្រះខ័នរាជស្វាយរៀង ក្លាយជាក្លិបលំដាប់កំពូលមួយនៅអាស៊ីអាគ្នេយ៍»។

«ខ្ញុំអាចនិយាយបានថា កម្រិតលីគពិតជាមានការប្រកួតប្រជែងខ្លាំង ហើយមនុស្សម្នាភ្ញាក់ផ្អើលចំពោះអ្វីដែលក្រុមបាល់ទាត់របស់កម្ពុជាអាចប្រកួតប្រជែងនឹងក្រុមខ្លាំងៗពីបណ្តាប្រទេសដែលមានធនធានថវិកាច្រើន»។

លោកបានបន្តថា ៖«ប្រជាជនកម្ពុជាចិត្តល្អ រួសរាយរាក់ទាក់ និងស្រស់ស្រាយ។ ពួកគេពេញចិត្តនឹងជីវិតរស់នៅ ហើយរីករាយតាមអ្វីដែលពួកគាត់មាន។ ខ្ញុំបានរៀនសូត្រពីពួកគាត់ច្រើនណាស់។ សូម្បីបាល់ទាត់ក៏អីចឹងដែរ ពួកគេលេងបាល់ទាត់នៅតាមផ្លូវ ហើយហ្វឹកហាត់យ៉ាងងាយស្រួលប្រកបដោយភាពវិជ្ជមាន»។

សូមបញ្ជាក់ថា លោក Pep Muñoz បានដឹកនាំ ក្លិបព្រះខ័នរាជស្វាយរៀង ពីររដូវកាលដោយបានឈ្នះជើងឯកលីគកំពូលកម្ពុជា ២ ឈ្នះជើងឯកពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ១ និងជើងឯករង AFC Challenge League។ លោកបានចាកចេញពីកម្ពុជានៅចុងបញ្ចប់រដូវកាល ២០២៤-២៥ ទៅដឹកនាំក្លិបនៅចិន ហើយបានចាកចេញពីចិននៅពាក់កណ្តាលរដូវកាល ២០២៥-២៦ ទៅស្រុកកំណើតនៅប្រទេសអេស្ប៉ាញវិញ៕

អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


