កីឡា
កីឡដ្ឋាន ៥ មានវ័យចំណាស់បំផុតនៅអាស៊ាន ខណៈកម្ពុជាឈរលេខ២ អាយុជាង ១០០ ឆ្នាំ
កីឡដ្ឋានចំនួន ៥ ត្រូវបានគេចាត់ទុក ជាកីឡដ្ឋានមានវ័យចំណាស់បំផុតនៅតំបន់ អាស៊ាន ខណៈកម្ពុជាមានកីឡដ្ឋាន «ស្តាតចាស់» ស្ថិតនៅលំដាប់លេខ ២ ដែលមានអាយុកាលរហូតដល់ទៅជាង ១០០ ឆ្នាំ។
ទី១. កីឡដ្ឋាន Aung San Football Stadium របស់ប្រទេស មីយ៉ាន់ម៉ា
កីឡដ្ឋានមានទីតាំងស្ថិតនៅទីក្រុង យ៉ាំងហ្គូន ប្រទេស មីយ៉ាន់ម៉ា ជាកីឡដ្ឋានមានវ័យចំណាស់បំផុតនៅ អាស៊ាន ដោយបានបើកដំណើការតាំងពីឆ្នាំ ១៩០៩។ កីឡដ្ឋាននេះត្រូវបានប្រើជាកីឡដ្ឋានជាតិរបស់ មីយ៉ាន់ម៉ា ហើយអាចផ្ទុកអ្នកទស្សនាបានចំនួន ៤០,០០០ នាក់។ កីឡដ្ឋាននេះ ត្រូវបានប្រើជាគោលសម្រាប់ការប្រកួតកីឡាបាល់ទាត់ និងកីឡាផ្សេងៗទៀត។

ទី២. កីឡដ្ឋានកងយោធពលខេមរភូមិន្ទ
កីឡដ្ឋានដែលត្រូវបានស្គាល់«ស្តាតចាស់» មានទីតាំងនៅរាជធានីភ្នំពេញនេះ មានអាយុកាលចំណាស់បំផុតទី ២ នៅអាស៊ាន ដែលមានអាយុកាលជាង ១០៦ ឆ្នាំ ពោលគឺបើកដំណើការតាំងពីទសវត្ស ឆ្នាំ ១៩២០។ ពីមុនកីឡដ្ឋាននេះត្រូវបានប្រើជាកីឡដ្ឋានជាតិរបស់ កម្ពុជា ប៉ុន្តែបច្ចុប្បន្នត្រូវបានក្លិប កងយោធពលខេមរភូមិន្ទ ប្រើប្រាស់ជាទឹកដីរបស់ខ្លួនសម្រាប់ការប្រកួតនៅក្នុងលីគកំពូលកម្ពុជា។ តាមទិន្នន័យចាស់ កីឡដ្ឋាននេះអាចផ្ទុកអ្នកទស្សនាបាន ៨,០០០ នាក់ ប៉ុន្តែបច្ចុប្បន្នមិនទាន់មានទិន្ន័យថ្មីនោះទេ ដោយសារកំពុងស្ថិតក្នុងការជួសជុល។

ទី៣. កីឡដ្ឋាន Rizal Memorial Stadium របស់ ហ្វីលីពីន
កីឡដ្ឋាននេះមានទីតាំងស្ថិតទីក្រុង ម៉ានីឡា ក្នុងប្រទេស ហ្វីលីពីន ដែលបានបើកដំណើការតាំងពីឆ្នាំ ១៩៣៤។ កីឡដ្ឋាននេះអាចផ្ទុកអ្នកទស្សនាបាន ២០,០០០ នាក់ ខណៈបច្ចុប្បន្ននៅតែជាផ្នែកនៃការប្រើប្រាស់របស់ ហ្វីលីពីន សម្រាប់ការប្រកួតជម្រើសជាតិ ជាពិសេសប្រើសម្រាប់ការប្រកួតរបស់ក្រុមយុវជន។

ទី៤. កីឡដ្ឋាន Supachalasai Stadium របស់ប្រទេស ថៃ
កីឡដ្ឋានមានទីតាំងនៅទីក្រុង បាងកក ហើយត្រូវបានបើកដំណើការជាផ្លូវការនៅឆ្នាំ ១៩៣៧។ កីឡដ្ឋាននេះអាចផ្ទុកអ្នកទស្សនាបានចំនួន ១៩,៧៩៣ នាក់ ហើយបច្ចុប្បន្ននៅតែស្ថិតក្នុងការប្រើប្រាស់របស់ ថៃ សម្រាប់រៀបចំព្រឹត្តិការណ៍ផ្សេងៗ ក៏ដូចជាការប្រកួតបាល់ទាត់។

ទី៥. កីឡដ្ឋាន Cần Thơ Stadium របស់ វៀតណាម
កីឡដ្ឋាននេះមានទីតាំងស្ថិតនៅទីក្រុង Cần Thơ ដែលកសាងតាំងពីឆ្នាំ ១៩៥៣។ នេះជាកីឡដ្ឋានធំបំផុតក្នុងប្រទេស វៀតណាម ដែលអាចផ្ទុកអ្នកទស្សនាបានច្រើនជាង ៣០,០០០ នាក់។ កីឡដ្ឋាននេះបច្ចុប្បន្ន ត្រូវបានក្លិប Can Tho FC ប្រើប្រាស់ជាទឹកដីផ្ទាល់ខ្លួន ហើយក៏បានប្រើសម្រាប់ការប្រកួតរបស់ក្រុមជម្រើសជាតិផងដែរ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


