កីឡា
ផុល រតនៈ ថា វាសនាក្រុមខេត្តតាកែវមិនដឹងយ៉ាងណាទេ ព្រោះប្រកួតចុងក្រោយប៉ះ មហាផ្ទៃ
កីឡាករចាស់វស្សា ផុល រតនៈ ថាក្រុមបាល់ទះស្នងការខេត្តតាកែវ របស់ខ្លួនឆ្លងកាត់បាន ២ប្រកួតហើយ ចាញ់១ ឈ្នះ១ ចំណែកការប្រកួតលើកចុងក្រោយប៉ះក្រុមខ្លាំង ក្រសួងមហាផ្ទៃ ត្រូវធ្លាក់ ឬឡើងទៅជុំទី២ មិនទាន់ច្បាស់នោះទេ ប៉ុន្តែនឹងលើកទឹកចិត្តដល់យុវជនក្នុងក្រុមឲ្យខំប្រឹងប្រែង។

កីឡាករ ផុល រតនៈ បានឲ្យដឹងក្រោយការប្រកួតម្សិលមិញនេះថា ក្នុងការប្រកួតទី១ ប៉ះខាងស្នងការសៀមរាបគឺចាញ់ដោយលទ្ធផល ៣-១ ដែលនាំឲ្យក្រុមពិបាកក្នុងការប្រជែងកៅអីទៅជុំទី២ ព្រោះប្រកួតទី៣ ត្រូវប៉ះក្រុមខ្លាំងក្រសួងមហាផ្ទៃទៅទៀត។
ការចាញ់ក្នុងថ្ងៃបើកឆាកកន្លងទៅនេះ រតនៈ មើលឃើញថាយុវជនក្នុងក្រុមរបស់ខ្លួនមានចំណុចខ្វះខាតច្រើនដូចជាម្នាក់ៗមានអារម្មណ៍ភ័យខ្លាចពេលបានចូលទីលានធំមានអ្នកទស្សនាច្រើន ជួបទិដ្ឋភាពថ្មីដែលមិនធ្លាប់ជួបកន្លង។ ពួកគេមានអារម្មណ៍ផ្លាស់ប្ដូរខុសពីអំឡុងពេលហ្វឹកហាត់រហូតសឹងតែលេងមិនកើតតែម្ដង។ ការវាយសេវាមិនចង់ឆ្លងតារាង ចាប់សេវាដៃគូមិនបាន និងលេងខូចបាល់ស្ទើរទាំងស្រុង។

ក្រុមស្នងការខេត្តតាកែវ
កីឡាករជំនាញបាល់ដេញជម្រើសជាតិរូបនេះបន្ថែមទៀតថា ការប្រកួតទី២ ប៉ះខាងបន្ទាយមានជ័យម្សិលមិញនេះកូនក្រុមរបស់ខ្លួនចាប់ផ្ដើមលេងល្អឡើងវិញ ពោលកាត់បន្ថយការខ្លាចក្នុងទីលានរហូតអាចយកឈ្នះការប្រកួត។ ក្នុងនាមជារៀមច្បងក្នុងវិស័យបាល់ទះ រតនៈ បានលើកទឹកចិត្តដល់យុវជនទាំងអស់បន្តខំប្រឹងហ្វឹកហាត់ ខំប្រឹងប្រកួតឲ្យអស់ពីសមត្ថភាព និងកុំគិតពីលទ្ធផលខ្លាំងពេកចាញ់-ឈ្នះ ជាកីឡា។ មានតែការខំប្រឹងប្រែងមិនបោះបង់ទេទើបធ្វើឲ្យម្នាក់ៗមានភាពរីកចម្រើន និងទទួលបានជោគជ័យនៅថ្ងៃខាងមុខ។ បទពិសោធក្នុងទីលានគឺសំខាន់ និងត្រូវសន្សំជានិច្ចមិនអាចចូលលេងភ្លាមជោគជ័យភ្លាមនោះឡើយកីឡាបាល់ទះនេះ។

ក្រុមបាល់ទះក្រសួងមហាផ្ទៃ
បញ្ជាក់ដែរថា ផុល រតនៈ ជាកីឡាកររបស់ក្រុមបាល់ទះវិសាខា និងជាកីឡាករជម្រើសជាតិកម្ពុជាផងដែរ។ ដោយសារតែមានការកំណត់កីឡាករចូលរួមក្នុងការប្រកួតពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ នេះកីឡាករឈុតធំមួយចំនួនត្រូវបានបែងចែកទៅតាមបណ្ដាខេត្ត ឬក្លឹបផ្សេងៗតាមការស្នើរសុំដើម្បីបានចូលរួមការប្រកួតមួយនេះ។ ដោយឡែកសម្រាប់ ផុល រតនៈ និង មួន និមល បានទៅជួយលេងក្នុងក្រុមបាល់ទះស្នងការ ន.ប ខេត្តតាកែវ ផងដែរ។ ក្រុមរបស់គេស្ថិតនៅពូល G ដែលមាន ក្រសួងមហាផ្ទៃ ស្នងការសៀមរាប និងបន្ទាយមានជ័យ។ ស្នងការខេត្តតាកែវ ឈរលេខ២ កំពុងមាន ៣ពិន្ទុ ខណៈក្រុមលេខ៣ ស្នងការខេត្តសៀមរាប មាន ៣ពិន្ទុដូចគ្នា។ ការប្រកួតលើកទី៣ ចុងក្រោយ ស្នងការខេត្តតាកែវ ប៉ះ មហាផ្ទៃ ចំណែក ស្នងការខេត្តសៀមរាប ប៉ះ បន្ទាយមានជ័យ៕


តារាងចំណាត់ថ្នាក់បណ្ដោះអាសន្ន
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


