កីឡា
ពេជ្រ អាទិទេព លើកឡើងពីសមត្ថភាព ធន់ ម៉េងហុង នៅខ្ចីជាង ពេជ្រ សម្បត្តិ ឆ្ងាយបើប៉ះគ្នានោះ
កីឡាករ ពេជ្រ អាទិទេព ដែលជាជើងខ្លាំងមួយរូបក្នុងវិស័យគុនខ្មែរ និយាយអំពីរឿង ធន់ ម៉េហុង និង ពេជ្រ សម្បត្តិ សមត្ថភាពខុសគ្នា បទពិសោធ បច្ចេកទេសគឺនៅខុសគ្នាឆ្ងាយដូចអ្នកគាំទ្រដឹងហើយពីចំណុចខ្លាំងរបស់សិស្សច្បងខ្លួនកន្លងមក។

អាទិទេព និង សម្បត្តិ
ថ្លែងក្នុងវីដេអូមួយកីឡាករ ពេជ្រ អាទិទេព បានលើកឡើងថា បើប៉ះគ្នាមែនខ្លួននៅតែយកសិស្សច្បង ពេជ្រ សម្បត្តិ ព្រោះជឿជាក់លើសមត្ថភាព។ សិស្សច្បងរបស់ខ្លួន ពេជ្រ សម្បត្តិ គឺចូលហ្វឹកហាត់គុនខ្មែរយូរជាង ធន់ ម៉េងហុង ស្របពេលមានបទពិសោធប្រកួតច្រើន និងមានបច្ចេកទេសល្អជាង។ ចំណែកភាពធន រឹងមាំ និងទម្ងន់ដៃគឺដូចអ្នកគាំទ្របានដឹងហើយក្នុងការប្រកួតកន្លងម។

កីឡាករ ពេជ្រ សម្បត្តិ
ធន់ ម៉េងហុង ជាកីឡាករល្អ និងទើបឡើងសមត្ថភាពមួយរូប ប៉ុន្តែបើប្រៀបធៀបជាមួយសិស្សច្បងរបស់ខ្លួនគឺនៅខុសគ្នាឆ្ងាយ។ ពីរនាក់នេះបើប៉ះគ្នាគឺប៉ះបាន ប៉ុន្តែលទ្ធផលដូចអ្នកគាំទ្របានដឹងទុកជាមុនហើយរវាង ពេជ្រ សម្បត្តិ និង ធន់ ម៉េងហុង។

ពេជ្រ សម្បត្តិ និង ធន់ ម៉េងហុង
បញ្ជាក់ដែរថា បន្ទាប់ពីកីឡាករ ធន់ ម៉េងហុង កូនសិស្សលោក ធន់ សុភា មួយរយៈពេលនេះមានសមត្ថភាពល្អ និងកំពុងឡើងកូដផងនោះអ្នកគាំទ្រមួយចំនួនចង់ឲ្យរូបគេប៉ះជាមួយកីឡាករ ពេជ្រ សម្បត្តិ។ ការចង់ឲ្យប៉ះគ្នានេះដោយមើលឃើញពីភាពធន និងមានជំនាញល្អខាងវាយបែបហ្គង់ចេញម្រាមកន្លងមក។ មិនទាន់ឃើញមានការប្រកាសជាផ្លូវការនៅឡើយទេពីអ្នករៀបចំកម្មវិធីប្រកួតនានានៅកម្ពុជាដែលនឹងរៀបចំឲ្យអ្នកពីរនាក់នេះប៉ះគ្នានោះ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


