កីឡា
លោក អ៊ូ សុផល៖ ប៉ះសេគឺសំខាន់ ប៉ះស្អាតមិនងាយបាំងទេ ប៉ះស្អាតស្មាត់ល្មមៗក៏វាយបានដែរ
គ្រូបង្វឹកក្រុមបាល់ទះក្រសួងមហាផ្ទៃ លោក អ៊ូ សុផល ថាអ្នកប៉ះសេគឺមានសារសំខាន់ណាស់សម្រាប់ក្រុមទាំងមូល ព្រោះដៃគូពិបាកតាមបាំងណាស់ក្នុងការប្រកួតផង និងបានជួយស្មាត់ល្មមៗក៏អាចវាយផ្ដាច់បានដែរ។

លោក អ៊ូ សុផល
លោក អ៊ូ សុផល បានឲ្យដឹងថា អ្នកប៉ះសេគឺសំខាន់សម្រាប់ក្រុមទាំងមូល ដូច្នេះប្រសិនបើក្រុមមួយមានអ្នកប៉ះសេខ្លាំងមានភាពឆ្លាតវៃហើយនោះគឺក្រុមមិនសូវជួបការលំបាក ឬត្រូវជួយកែបាល់ច្រើននោះឡើយ។ អ្នកប៉ះសេខ្លាំងគឺគូប្រកួតពិបាកតាមបាំងក្រុមខ្លួនណាស់ និងមួយទៀតនោះបានជួយឲ្យស្មាត់មានសមត្ថភាពល្មមៗក៏អាចវាយផ្ដាច់បានដែរ។

កីឡាករ សួន ចាន់ណារ៉ូ
គ្រូបង្វឹករូបនេះបន្ថែមទៀតថា ស្មាត់ល្មមៗមែន ប៉ុន្តែប្រសិនបើអ្នកប៉ះសេល្អបោះបាល់ឡើងទៅគឺស្មាត់ទាំងនោះមើលឃើញចន្លោះប្រហោមអាចវាយផ្ដាច់តែម្ដង។ អ្នកប៉ះសេល្អដូចជាការលើកបាល់ដាក់លើពានឲ្យស្មាត់វាយផ្ដាច់ដើម្បីងាយស្រួលយកឈ្នះក្នុងការប្រកួតដូច្នេះដែរ។

កីឡាករហ្វីលីពីន Retamar
បញ្ជាក់ដែរថា អ្នកប៉ះសេឆ្នើមៗនៅកម្ពុជានាពេលបច្ចុប្បន្ននេះគឺរួមមាន សួន ចាន់ណារ៉ូ កែវ ស្រេងលីហួរ យ៉ុន ខេមរៈ ឡាង រាសីកែវ និងជើងចាស់លោក ហួត សុភា។ ចំណែកកីឡាករវ័យក្មេងរបស់ក្រុមស្នងការ ន.ប រាជធានីភ្នំពេញ យ៉ុន ខេមរៈ បានឈ្នះពានរង្វាន់អ្នកលើកបាល់ល្អជាងគេក្នុងព្រឹត្តិការណ៍ពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ ដែលទើបបញ្ចប់កាលពីដើមខែមីនា ឆ្នាំ២០២៦ នេះទៀតផង៕

កីឡាករ កែវ ស្រេងលីហួរ

កីឡាករ យ៉ុន ខេមរៈ

កីឡាករ ឡាង រាសីកែវ

លោក ហួត សុភា
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


