កីឡា
កីឡាករជំនាញបាល់ដេញ ផល ផានីត ជាប់និស្ស័យជាមួយបាល់ទះដំបូងដោយសារកម្ពស់
កីឡាករជំនាញបាល់ដេញ និងជាជើងចាស់មួយរូបក្នុងវិស័យបាល់ទះ ផល ផានីត ថាការជាប់និស្ស័យជាមួយកីឡាមួយនេះដំបូងដោយសារបានកម្ពស់ខ្ពស់ល្អរហូតគ្រូទំនាក់ទំនងឲ្យចូលតេស្ត និងបានហ្វឹកហាត់ក្លាយជាអាជីពមកដល់សព្វថ្ងៃតែម្ដងទៅ។
កីឡាករ ផល ផានីត បានឲ្យដឹងថា ដំបូងឡើយរូបគេក៏មិនមែនជាអ្នកលេងបាល់ទះពូកែ ឬល្បីឈ្មោះនោះទេ។ រូបគេបានត្រឹមតែជាអ្នកលេងសប្បាយៗក្នុងស្រុកភូមិជាមួយមិត្តភ័ត្ររាល់ពេលទំនេរពីការងារ និងការរៀនសូត្រតែប៉ុណ្ណោះ។
អ្នកស្រុកបាភ្នំរូបនេះបន្ថែមទៀតថា បើរំលឹកទៅអតីតកាលគឺជំនាន់ឆ្នាំ២០១៦ នោះរូបគេបានឡើងទៅរៀននៅវិទ្យាល័យបន្ទាប់មកដោយសារតែមានកម្ពស់ខ្ពស់ល្អគ្រូៗក៏បានកត់ឈ្មោះបញ្ជូនទៅខេត្តដើម្បីធ្វើតេស្តជ្រើសរើសកីឡាករនាពេលនោះ។ រំលងទៅត្រឹមប៉ុន្មានខែប៉ុណ្ណោះរូបគេក៏ត្រូវបានជ្រើសរើសឲ្យចូលហ្វឹកហាត់ជាមួយក្រុម ស.ស.យ.ក ខេត្តព្រៃវែង និងក្រោយមកប្ដូរឈ្មោះទៅជាវិសាខាតែម្ដង។ អំឡុងនៅវិទ្យាល័យនោះរូបគេមានកម្ពស់រហូតដល់ទៅ ១.៧៥ Cm ទៅហើយខណៈទើបតែអាយុប្រហែល ១៦ឆ្នាំនោះទេ។

កីឡាករ ផល ផានីត
កីឡាករជំនាញបាល់ដេញរូបនេះ ចូលរួមហ្វឹកហាត់តាំងពីជំនាន់សិស្សច្បង ពិន សារ៉ុន សួន ចាន់ណារ៉ូ អាត វុត្ថា គុណ ប៊ុនសាន ម៉ាប៊ិន យ៉ា និងកីឡាករជើងចាស់មួយចំនួនទៀត។ រូបគេហ្វឹកហាត់នៅទីនោះតាំងពីឆ្នាំ២០១៦ រហូតដល់អំឡុងឆ្នាំ២០២៣ ទើបចែកផ្លូវគ្នាជាមួយក្លឹប និងបន្តអាជីពបាល់ទះនេះជាមួយក្លឹបស្នងការ ន.ប រាជធានីភ្នំពេញ។

កីឡាករ ផល ផានីត
បញ្ជាក់ដែរថា ផល ផានីត បច្ចុប្បន្ននេះជាកីឡាកររបស់ក្លឹបបាល់ទះស្នងការ ន.ប រាជធានីភ្នំពេញ លេងក្នុងតួនាទីបាល់ដេញ។ រូបគេធ្លាប់មានស្នាដៃជាច្រើននាពេលកន្លងដូចជាជួយវិសាខាលើកពានរង្វាន់សម្ដេច ក្រឡាហោម លើកទី១ ជួយជម្រើសជាតិឈ្នះមេដាយសំរឹទ្ធិ ស៊ីហ្គេម លើកទី៣១ នៅវៀតណាម ជួយជម្រើសជាតិឈ្នះមេដាយប្រាក់ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា និងជួយក្រុមបាល់ទះស្នងការ ន.ប រាជធានីភ្នំពេញ ឈ្នះពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ ផងដែរ៕


កីឡាករ ផល ផានីត
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


