កីឡា
ម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ថ្មី Arjan Bhullar បានពាក្យនិយាយទៅកាន់អ្នកជំនាន់ក្រោយឥណ្ឌា
អ្នកជំនាញចំបាប់ឥណ្ឌានិងធ្លាប់ប្រកួតនៅព្រឹត្តិការណ៍អូឡាំពិក Arjan “Singh” Bhullar បានគ្រងខ្សែក្រវាត់ទម្ងន់ធ្ងន់ ONE Heavyweight បន្ទាប់ពីផ្ដួលម្ចាស់ខ្សែក្រវាត់ Brandon “The Truth” Vera ត្រឹមទឹកទី២នៅព្រឹត្តិការណ៍ ONE: DANGAL កាលថ្ងៃសៅរ៍ ទី១៥ ខែឧសភា កន្លងទៅ។
កិច្ចការដំបូងរបស់ Bhullar ត្រូវបានបញ្ចប់ក្រោយ Vera គ្រងខ្សែក្រវាត់នេះតាំងពីឆ្នាំ ២០១៥ ពោលរយៈពេល ៥ឆ្នាំកន្លះដែលវីរបុរសហ្វីលីពីន-អាមេរិកកាន់ខ្សែក្រវាត់នេះ។ តារាឥណ្ឌានឹងបន្តការងារហ្វឹកហាត់ខ្លាំងក្លាថែមទៀតក្នុងបំណងការពារខ្សែក្រវាត់ ឬ រង់ចាំការចង់សងសឹករបស់ Vera។

Bhullar បានថ្លែងថា៖«ជ័យជម្នះនេះជារឿងសំខាន់ណាស់សម្រាប់ខ្ញុំ និងក្លាយជាកីឡាករឥណ្ឌាដំបូងដែលឈ្នះខ្សែក្រវាត់កម្រិតពិភពលោកនៅ ONE Championship។ នេះជាការជំរុញទឹកចិត្តមួយដល់អ្នកលេងក្បាច់គុនវ័យក្មេងឥណ្ឌា និងលើកទឹកចិត្តឲ្យពួកគេមានទីផ្សារលើឆាកអន្តរជាតិ ហើយសម្រេចក្ដីស្រមៃដូចខ្ញុំ»។ Bhullar សង្កត់ធ្ងន់ថា ៖«ពីមុនគេមិនសូវឃើញអត្តពលិកឥណ្ឌាច្រើនទេ។ ប៉ុន្តែ ចាប់ពីពេលនេះទៅ ខ្ញុំជឿថាមានកីឡាករកីឡាការិនឆ្នើមឥណ្ឌារាប់រយនាក់នឹងធ្វើបានល្អលើសង្វៀនលំដាប់ពិភពលោក»។ “Singh” ដែលហ្វឹកហាត់នៅក្លិប American Kickboxing Academy បានឡើងដល់កម្រិតកំពូលមួយនៃប្រភេទទម្ងន់ធ្ងន់ និងមានមោទនភាពក្នុងការឡើងប្រកួតតំណាងឲ្យឥណ្ឌា។

គួរដឹងថា ជ័យជម្នះដែលគ្រងខ្សែក្រវាត់ខាងលើនាំឲ្យកីឡាកររហស្សនាម “Singh” កើនកំណត់ត្រាឈ្នះ១១ដង និងចាញ់តែ១ដងប៉ុណ្ណោះក្នុងអាជីព។ ការប្រកួតពីរលើកនៅសង្វៀន ONE គេឈ្នះកីឡាករអ៊ីតាលី Mauro “The Hammer” Cerilli ដោយពិន្ទុជាឯកច្ឆន្ទ និង ចុងក្រោយផ្ដួល Vera ឲ្យសន្លប់ទឹកទី២នេះឯង៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ



