កីឡា
កីឡាករដែលឈ្នះ សុខ ធី ត្រូវជួបអតីតកីឡាករប្រជែងខ្សែក្រវាត់ម្នាក់
ជើងខ្លាំងមួយថៃលំដាប់ទី៤ក្នុងប្រភេទទម្ងន់ flyweight កីឡាករ Elias “The Sniper” Mahmoudi ត្រូវជួបជើងខ្លាំងថៃ Mongkolpetch Petchyindee Academy ដែលធ្លាប់យកឈ្នះកីឡាករកម្ពុជា សុខ កាលខែ សីហា កន្លងទៅ ។ ជំនួបរបស់អ្នកទាំងពីរនឹងត្រូវធ្វើឡើងនៅព្រឹត្តិការណ៍ ONE: FULL BLAST III នៅថ្ងៃសុក្រទី ១១ ខែ មិថុនា ខាងមុខក្នុងនាមជាគូឯក។

ក្នុងអាជីពរបស់ខ្លួន Mahmoudi កាន់កំណត់ត្រាឈ្នះ ៣២ លើក និងចាញ់ ៤ លើកក្នុងអាជីពដែលក្នុងនោះរួមទាំងជ័យជម្នះលើកីឡាករជប៉ុន Yukinori Ogasawara និងវីរបុរសមួយថៃ Lerdsila Phuket Top Team ផងដែរ។ កាន់តែប្រទាក់ក្រឡាគ្នា Lerdsila នេះក៏ធ្លាប់ឈ្នះ សុខ ធី ពីរលើកដែរកាលឆ្នាំ ២០១៨ កន្លងទៅ។ ដូច្នេះ Mahmoudi គឺជាជើងខ្លាំងមួយរូបដែលមិនអាចមើលរំលងបានដែលបានផ្ដួលកីឡាករលំដាប់ពិភពលោកថៃ Lerdsila។
កីឡាករកូនកាត់បារាំង-អាល់ហ្សេរីចាញ់តែម្ដងគត់នៅសង្វៀន ONE Super Series គឺចាញ់លើកណ្ដាប់ដៃ Petchdam “The Baby Shark” Petchyindee Academy ដោយពិន្ទុ។ ហើយ Petchdam បានគ្រងខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Flyweight កាលខែ ឧសភា ឆ្នាំ ២០១៩។
បុរសវ័យ ២៣ ឆ្នាំមកពីប៉ារីស មិនទាន់អាចប្រកួតជាមួយ Petchdam នៅសង្វៀន ONE: FULL BLAST II ក្នុងនាមគូឯកបានទេ ប៉ុន្តែ គេចង់ស្ដារកិត្តយសមកវិញដោយប្រកួតក្នុងទម្ងន់ catchweight ជាមុនសិន មុននឹងអាចមានឈ្មោះទៅដណ្ដើមខ្សែក្រវាត់នាពេលខាងមុខ។

ចំណែក Mongkolpetch ដែលយកឈ្នះ សុខ ធី យ៉ាងតឹងតែងនោះមិនទាន់ទទួលចំណាត់ថ្នាក់ទេនៅទម្ងន់ flyweight ប៉ុន្តែ តាមរយៈបទពិសោធន៍របស់ខ្លួនជាច្រើន និងការតាំងចិត្តនោះ គេនឹងសង្ឃឹមថានឹងរំកិលចូលប្រអប់ចំណាត់ថ្នាក់ ONE ឬ ONE’s Athlete Rankings នាថ្ងៃណាមួយ។

កីឡាករមកពីរាជធានីបាងកក ជាជើង Lumpinee Stadium Muay Thai World Champion ដែលកាន់កំណត់ត្រាឈ្នះ ១១៤ ដង ចាញ់ ៤០ ដង និង ស្មើ ២ ដង។ ម្យ៉ាងវិញទៀត គេមិនទាន់ចាញ់ទេនៅសង្វៀន ONE Super Series ដោយក្នុងនោះទទួលបានជ័យជម្នះចំនួន ៣ លើកនៅសង្វៀនលំដាប់ពិភពលោកមួយនេះ។
ក្នុងករណី Mongkolpetch អាចផ្ដួល Mahmoudi បាន មានន័យថា កូនសិស្សមកពីក្លិប Petchyindee Academy នឹងកើនជ័យជម្នះ ២-០ ទល់នឹងកីឡាករកូនកាត់បារាំង-អាលហ្សេរីមិនខាន។ ក្នុងជំនួបនេះ នរណាក៏ដោយដែលទទួលជ័យជម្នះនាយប់ថ្ងៃទី ១១ មិថុនា គេនឹងមានឱកាសទៅដណ្ដើមខ្សែក្រវាត់ មួយថៃពិភពលោក ONE Flyweight ពី Rodtang “The Iron Man” Jitmuangnon នៅថ្ងៃមួយមិនខាន៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


