Connect with us

កីឡា

ស្អែក​នេះ អូឡាំពិក​កម្ពុជា​នឹង​រៀបចំ​ទិវា​អូឡាំពិក តាម​ប្រព័ន្ធ​អន​ឡាញ​

បានផុស

នៅ

នៅ​ថ្ងៃទី២៣ ខែមិថុនា ស្អែក​នេះ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ក្នុង​ឋានៈ​ជា​សមាជិក​ពេញសិទ្ធិ​របស់​គណៈកម្មាធិកា​រ​អូឡាំពិក​អន្តរជាតិ​((IOC) នឹង​រៀបចំ​ទិវា​អូឡាំពិក​(Olympic Day) តាម​ប្រព័ន្ធ​អន​ឡាញ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទិវា​អូឡាំពិក​នេះ ជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា តែងតែ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ក្រោម​ការចង្អុលបង្ហាញ​ពី​លោក​ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។​

​សូមបញ្ជាក់ថា តាម​ការគ្រោងទុក នឹងមាន​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​សរុប​ចំនួន​១០០​នាក់ នឹងចូលរួម​ក្នុង​កម្មវិធី​នេះ ក្នុងនោះ​មាន​ក្រុម​ជម្រើសជាតិ​ប្រដាល់សកល ទ្រី​យ៉ា​ត្លុង ទោចក្រយាន ហុក​គី កាយសម្ព័ន្ធ ហែល​ទឹក អត្តពលកម្ម ខណៈ​ភ្ញៀវ​ប្រចាំ​កម្មវិធី គឺ​កីឡាការិនី ស៊ន សៀវ​ម៉ី និង កីឡាការិនី ហែម ថុ​ន​វិ​ទិ​នី ។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ជា​រៀងរាល់ឆ្នាំ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​((IOC) តែងតែ​ដាក់ចេញ​នូវ​គោលការណ៍​នេះ ឲ្យ​បណ្តា​ប្រទេស​ជា​សមាជិក​នានា​នៅលើ​ពិភពលោក រៀបចំ​ទិវា​អូឡាំពិក​ពិភពលោក​នៅក្នុង​ខែមិថុនា ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ក្រើន​រំឭក​នូវ​ចលនា​អូឡាំពិក ដាស់​ស្មារតី​មនុស្សជាតិ​នៅ​លើ​ពិភពលោក ឲ្យ​បាន​ស្គាល់​ពី​គុណ​តម្លៃ​អូឡាំពិក គុណ​តម្លៃ​នៃ​ជីវិត និង សកម្មភាព​កីឡា​។​

​នៅក្នុង​ការ​រំឭក​គុណ​នៃ​ទិវា​អូឡាំពិក​នេះ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នឹង​ប្រារព្ធ​ពិធី​ដ៏​ពិ​សេសមួយ​នៅក្នុង​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដែល​មិនអាច​ប្រមូលផ្តុំ​គ្នា​បាន ហើយ​អូឡាំពិក​អន្តរជាតិ ក៏​ធ្លាប់បាន​ណែនាំ​ឲ្យ​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក ឲ្យ​ធ្វើ​ដូចៗ​គ្នា ដូច​ជាការ​រួបរួមគ្នា​ហាត់ប្រាណ ដើម្បី​ឈ្នះ​ជំងឺ​កូ​វីដ​-១៩​។ ដូច្នេះ មានន័យថា ទិវា​អូឡាំពិក​នេះ នឹង​ជួយ​បំផុស​ឲ្យ​កីឡាករ កីឡាការិនី បានរស់នៅ​ដោយ​សកម្ម ធ្វើ​សកម្មភាព ឲ្យ​បាន​ខ្លាំងក្លា ក្នុង​បរិបទ​ថ្មី ដែល​មិន​អាចធ្វើ​ទំនាក់ទំនង​បានល្អ​ប្រសើរ​ក្នុងសង្គម ដូច​កាលពី​ពេលមុន​បាន​។​

លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា “ ហេតុនេះ​នៅ​ថ្ងៃស្អែក​នេះ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នឹង​ប្រមែ​ល​ប្រមូល​អត្ត​ព​លិ​ក​អូឡាំពិក​កម្ពុជា ដែល​ធ្លាប់បាន​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក នឹង​បង្ហាញខ្លួន​នៅក្នុង​កម្មវិធី​«​ទិវា​អូឡាំពិក​» ដើម្បី​ណែនាំ​អំពី​របៀបរបប​នៃ​ការធ្វើ​លំ​ហាត់ប្រាណ ជូន​ដល់​ប្រជាពលរដ្ឋ យុវជន​នានា ឲ្យ​យល់ដឹង​និង​ចូលរួម​ប្រកបដោយ​សុខភាព​។​លោក​បន្តថា យើង​នឹង​រួមគ្នា​បង្កើត​ព្រឹត្តិការណ៍​ហាត់ប្រាណ​តាម​ប្រព័ន្ធ​អន​ឡាញ​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន ដើម្បី​ទទួលបាន​នូវ​ឱកាស​ផ្លាស់ប្តូរ​អារម្មណ៍​ជាមួយគ្នា​រវាង​ប្រជាជន យុវជន និង​កីឡាករ កីឡាការិនី​អូឡាំពិក​នៅក្នុង​សង្គមរ​បស់​យើង ដើម្បី​បញ្ជ្រាប​អំពី​គុណ​តម្លៃ អត្ថប្រយោជន៍​អូឡាំពិក សម្រាប់​វិស័យ​អប់រំ​កាយ និង​កីឡា​របស់​យើង​” ៕

អត្ថបទ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ នាទី មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៣៤ នាទី មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៤៦ នាទី មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

Sokha Hotels

ព័ត៌មានពេញនិយម