កីឡា
កម្ពុជាត្រៀមផែនការលម្អិត ក្នុងការសម្តែងនិងការទទួលទង់ស៊ីហ្គេមឆ្នាំ២០២៣
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំពិធីសម្តែង និងទទួលទង់ស៊ីហ្គេម ពីពិធីបិទរបស់ម្ចាស់ផ្ទះស៊ីហ្គេម ចុងឆ្នាំ២០២១ មកស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នៅកម្ពុជា យ៉ាងហ្មត់ចត់បំផុត។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAM SOC មានប្រសាសន៍ក្រោយបញ្ចប់កិច្ច ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារនេះដោយផ្ទាល់ និងអនឡាញ នៅព្រឹកថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោ កបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAM SOCឲ្យដឹងថា កម្ពុជាយើងបានត្រៀមនូវផែនការលម្អិតនៃការសម្តែង និងការទទួលទង់ស៊ីហ្គេមឆ្ពោះមកកម្ពុជា ដោយក្នុងនោះយើងត្រៀមរៀបចំសម្តែងសិល្បៈ វប្បធម៌ កីឡា ដើម្បីឲ្យសក្ដិសមជាប្រទេស ដែលមានអរិយធម៌ល្អ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាទៅលើវិស័យកីឡា។

លោកក៏បានបញ្ជាក់ជំហរយ៉ាងរឹងមាំជាថ្មីផងដែរ គឺការទទួលធ្វើស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា នៅតែធ្វើតាមលំដាប់ លំដោយនៃកាលបរិច្ឆេទ ដែលបានកំណត់រួចហើយ នៅក្នុងខែមិថុនា ឆ្នាំ២០២៣ បើទោះបីជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ មានបំណងចង់លើកពេលទៅឆ្នាំ២០២២ ឬពន្យាររយៈពេលវែងរំលងស៊ីហ្គេម ឆ្នាំ២០២៣របស់កម្ពុជា ទៅឆ្នាំ២០ ២៥ ឬឆ្នាំ២០២៧ យ៉ាងណាក្តី។
លោក វ៉ាត់ ចំរើន បញ្ជាក់ឲ្យដឹងផងដែរថា ពិធីសម្តែងរបស់កម្ពុជាមានរយៈពេល ១០នាទី ហើយកម្ពុជានឹងសម្តែងបង្ហាញពីវប្បធម៌ ទេសចរណ៍ ការរីកចម្រើនរបស់កម្ពុជា និងការរីកចម្រើននៃវិស័យកីឡាដូចជាហេដ្ឋារចនាសម្ព័ន្ធកីឡាជាដើម ។ នៅក្នុងនោះដែរ កម្ពុជាយើងក៏នឹងបង្ហាញពីការត្រៀមខ្លួនបានរួចរាល់ផងដែរ ដោយរង់ចាំតែទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់ភ្ញៀវស៊ីហ្គេមប៉ុណ្ណោះ។ ដូច្នេះនៅក្នុងចំណុចសំខាន់ៗចំនួន៣នេះ គឺយើងបានបូកបញ្ជូលគ្នាឲ្យទៅជាទស្សនីយភាពមួយ ដែលមានទាំងការសម្តែងរបាំ ចម្រៀង ក្បាច់គុនល្បុក្កតោ។

ទស្សនីយភាពសម្តែងនេះ ត្រូវបានលោកបណ្ឌិត ថោង ខុន ពិនិត្យយ៉ាងយកចិត្តទុក ដាក់លើក្រុមជំនាញរបស់យើង គឺខាងផ្នែកក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានប្រមែលប្រមូលបណ្ឌិត សាស្ត្រាចារ្យជំនាញៗ ដើម្បីធ្វើយ៉ាងណាឲ្យការសម្តែងមួយនេះទទួលបាននូវអត្ថន័យកាន់តែស៊ីជម្រៅ និងមានភាពទាក់ទាញបំផុត។ លោកអគ្គលេខាធិការបន្ថែមទៀតថា នៅក្នុងពិធីសម្តែងនេះ ថ្វីដ្បិតតែមានរយៈពេលខ្លីពិតមែន ប៉ុន្តែធ្វើយ៉ាងណាឲ្យរបៀបរបបនៃពិធីសម្តែងនេះទាក់ទាញឲ្យគេចង់មកចូលរួមស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា ហើយបើកាលណាគេចូលរួមគាំទ្រស៊ីហ្គេមរបស់យើង នោះស៊ីហ្គេមរបស់កម្ពុ ជាយើងនឹងទទួលបានជោគជ័យជាក់ជាមិនខាន៕
អត្ថបទ៖ វិសិទ្ធ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ