កីឡា
បេសកកម្មនៅក្នុងព្រឹត្តិការណ៍ពិភពលោក ៤ឆ្នាំម្តង គឺជាមោទនភាពរបស់ប្រតិភូនិងកីឡាករ-កីឡាការិនីកម្ពុជា
គណៈប្រតិភូនិងអត្តពលិកអូឡាំពិកកម្ពុជា ដឹក នាំដោយលោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និង ជា នាយបេសកកម្ម នៅព្រឹកថ្ងៃទី២០ ខែកក្កដានេះ បានធ្វើដំណើរទៅទីក្រុងតូក្យូ ប្រទេសជប៉ុនហើយ ដើម្បីចូលរួមការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២០ (Tokyo Olympic Game 2020) ចាប់ពីថ្ងៃទី២៣ ខែកក្កដា ដល់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ។
លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា បេសកកម្មនេះ គឺជាមោទនភាពរបស់ប្រតិភូ និងកីឡាករ-កីឡាការិនី ត្រូវបានជ្រើសរើសចូលរួមព្រឹត្តិការណ៍ពិភពលោក៤ឆ្នាំម្ដងនេះ។ អ្វីដែលយើងទាំងអស់គ្នាមានមោទនភាព គឺបេសកកម្មលើកនេះ ខុសពីលើកមុនៗ បើទោះបីមានការបារម្ភពីក្រុមគ្រួសារឬមិត្តភក្ដិក៏ដោយ តែក្រុមរបស់យើងនៅតែមានឆន្ទៈមោះមុតក្នុងការចូលរួម ហើយត្រូវ តែចូលរួមឲ្យបាន ដើម្បីតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា តំណាងទង់ជាតិរបស់យើង ក្នុងពិធីបើកអូឡាំពិក៤ឆ្នាំម្ដង ដែលយើងជាសមាជិក យើងមិនអាចលះបង់ការចូលរួមរបស់យើងបានឡើយ។


លោកបន្តថា អ្វីដែលយើងចង់បានត្រឡប់មក វិញជាកិត្តិយសសេចក្ដីថ្លៃថ្នូដែលកីឡាករ-កីឡា ការិនីរបស់យើង ខិតខំប្រឹងប្រែងក្នុងការប្រកួត ហើយប្រកួតដោយមោទនភាព គោរពគោល ការណ៍ Fair-Play បទបញ្ជាការប្រកួត និងក្រម សីលធម៌កីឡាករ។ ទោះបីគ្រូ និងកីឡាករ-កីឡា ការិនីរបស់យើងមានចំនួនតិចមែន ក៏ប៉ុន្ដែយើងនឹងនាំត្រឡប់មកវិញនូវកិត្ដិយស មិនឲ្យយើងពាក់ព័ន្ធទៅនឹងសារធាតុដូប៉ា ឬរំលោភបទបញ្ជាការប្រកួតទេ ដែលនេះជាសារអបអរសាទរមួយ ដែលប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានយកចិត្តទុកដាក់ណាស់ ចំពោះវិស័យកីឡា ពិសេសការយកចិត្តទុកដាក់ដល់កីឡាករ-កីឡាការិនីរបស់យើង។

បេសកកម្មចូលរួមប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ របស់ប្រតិភូនិងអត្តពលិកអូឡាំ ពិកកម្ពុជា គឺមានសមាជិក ៨នាក់ រួមមានលោក វ៉ាត់ ចំរើន ជានាយបេសកកម្ម, លោក ញ៉ាន សុខវិសាល នាយរងបេសកកម្ម, លោកស្រីវេជ្ជបណ្ឌិត ហួត ចាន់ធានី រួមជាមួយគ្រូបង្វឹក ២រូប និងកីឡាករ-កីឡាការិនី ៣រូប រួមមានកីឡាហែលទឹក ២ រូប គឺកីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ដែលត្រូវប្រកួតវិញ្ញាសាហែល ៥០ ម៉ែត្រសេរីដូចគ្នា និងកីឡាករអត្តពលកម្មម្នាក់ គឺកីឡាករ ប៉ែន សុគង់ ត្រូវប្រកួតលើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ ។

សូមរំលឹកថា នៅក្នុងពិធីជួបសំណេះសំណាល ជូនដំណើរ និងលើកទឹកចិត្តពីសំណាក់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC កាលពីម្សិលមិញ លោកបានឧបត្ថម្ភថវិកាដល់ប្រតិភូ និងអត្តពលិកកម្ពុជា ក្នុងម្នាក់ៗ ៦០០ដុល្លារ។ ចំណែកក្រសួងអប់រំ យុវជន និងកីឡា តាមរយៈលោកសិទ្ធិជាតិ អគ្គនាយកកីឡាបានឧបត្ថម្ភលើថ្លៃសំបុត្រយន្តហោះ និងការដោះស្រាយលើប្រាក់ហោប៉ៅ ដែលជាការលើក ទឹកចិត្ត និងផ្តល់នូវភាពកក់ក្តៅបន្ថែមទៀត ដល់ក្រុមប្រតិភូ អត្តពលិកកម្ពុជា ដែលត្រូវចូលរួមព្រឹត្តិការណ៍ពិភពលោកនេះ៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ



