កីឡា
Brooks គំរាមកំហែងខ្ពស់ក្នុងទម្ងន់ Strawweight និងស្ថិតក្នុងដំណើរទៅដណ្ដើមខ្សែក្រវាត់
ក្នុងការបង្ហាញខ្លួនលើកដំបូងនៅសង្វៀន ONE Championship កីឡាករគុនចម្រុះអាមេរិក Jarred “The Monkey God” Brooks បានបង្ហាញភាពខ្លាំងរបស់ខ្លួនរហូតដល់បញ្ចប់កីឡាករលំដាប់ទី៥ទម្ងន់ strawweight គូប្រជែង Lito “Thunder Kid” Adiwang។

បន្ទាប់ពីជ័យជម្នះយ៉ាងល្អនេះ គេមើលឃើញថា អតីតកីឡាករប្រចាំសង្វៀន UFC បានបញ្ចេញស្នៀតចំបាប់កម្រិតកំពូល និងមានភាពច្បាស់លាស់នូវអ្វីដែលគេបានធ្វើ។ ជើងខ្លាំងហ្វីលីពីន Adiwang មិនអាចឈរដើម្បីប្រកួតងាយស្រួលបានទេ ដោយសារតារាអាមេរិក ប្រុងជើងការក្នុងការចូលចាប់ផ្ដួលគ្រប់វិនាទី។ កីឡាកររហស្សនាម “The Monkey God” គ្រប់គ្រង “Thunder Kid” បានល្អនៅលើក្ដាររេញ, ប្រើកម្លាំងរបស់គេ និងរិះរកវិធីមិនឲ្យភ្លាត់ស្នៀតឡើយ។


ស្នៀតដ៏កំពូលរបស់គេបានកើតឡើងបន្តបន្ទាប់នៅពាក់កណ្ដាលទឹកទី២ នៅពេល Brooks បានចាប់ឃ្លេដៃ និងបង្ខំឲ្យតារាហ្វីលីពីនទះដៃចុះចាញ់តែម្ដង។ Adiwang បានដាក់ដៃឆ្វេងរបស់គេជុំវិញករបស់ Brooks ប៉ុន្តែ ធ្វើឲ្យកូនសិស្សក្លិប Mash Fight Team មានឱកាសស៊កដៃដើម្បីឃ្លេទៅវិញ។ គេគាបកាន់តែណែនរហូតធ្វើឲ្យកូនសិស្សក្លិប Team Lakay មកពីហ្វីលីពីន ទះដៃចុះចាញ់ត្រឹមនាទីទី ៣:០៧ នៅទឹកទី២។

ជ័យជម្នះគួរឲ្យចាប់អារម្មណ៍នេះ គឺជាការគំរាមកំហែងខ្លាំងដល់តារាគុនចម្រុះទម្ងន់ strawweight រួមទាំងម្ចាស់ខ្សែក្រវាត់ Joshua “The Passion” Pacio ផងដែរ។ Brooks អាចត្រូវបានគេចាត់ទុកជាកីឡាករគូប្រជែងលំដាប់ពិភពលោក ដោយសារមានក្បាច់ចាប់ផ្ដួលលឿនដូចផ្លេកបន្ទរ, សមត្ថភាពគ្រប់គ្រងគូប្រកួតនៅសង្វៀនកម្រិតខ្ពស់ និង ជំនាញប្រើកណ្ដាប់ដៃសំពងពីលើទៀតផង។ បើសិនជើងខ្លាំងហ្វីលីពីន Pacio ឡើងការពារខ្សែក្រវាត់ទល់នឹង “The Monkey God” គេអាចនឹងរៀបចំប៉ះកីឡាករដ៏លំបាកមួយក្នុងអាជីពមិនខាន៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


