កីឡា
NOCCបើកយុទ្ធនាការបញ្ជ្រាបការផ្សព្វ ផ្សាយ «កម្មវិធីគុណតម្លៃអូឡាំពិក» នៅខេត្តកែប
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំបើកយុទ្ធនាការ «កម្ម វិធីគុណតម្លៃអូឡាំពិក» ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយជូនដល់សិស្សានុសិស្ស រយៈ ពេលពីរថ្ងៃ គឺថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២១ នៅវិទ្យាល័យចំនួនពីរ នៅខេត្តកែប។

លោក ប៊ុយ សុភ័ណ្ឌ គ្រូឧទ្ទេសប្រចាំវគ្គអប់រំគុណតម្លៃអូឡាំពិក នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គូសបញ្ជាក់ថា នៅថ្ងៃទី១នេះ យើងបានរៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិក នៅក្នុងវិទ្យាល័យ ហ៊ុន សែន ចំការដូង ហើយនៅថ្ងៃស្អែក នឹងបន្តធ្វើទៀត នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ដោយមានការចូលរួម ពីសិស្សានុសិស្សសរុបចំនួន ១០០នាក់។ គ្រូឧទ្ទេសរូបនេះបញ្ជាក់ថា សម្រាប់ប្រធានបទនៃកម្មវិធីនេះ គឺទី១ ការធ្វើបទបង្ហាញលើការ អប់រំគុណតម្លៃអូឡាំពិក ការប្រកួតកីឡាអូឡាំពិក និងការអប់រំចលនាអូឡាំពិក។ ទី២ គឺយុទ្ធនាការផ្សព្វផ្សាយការអប់រំសង្គម «ប្រជាជនម្នាក់ លេងកីឡាមួយមុខ» «ជៀសឆ្ងាយពីគ្រឿងញៀន» «យល់ដឹងពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍» «កម្ពុជាស្អាត និងបដិសណ្ឋាកិច្ចល្អ» នៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

លោកបន្ថែមថា អ្វីដែលប្លែកសម្រាប់កម្មវិធី នៅខេត្តកែបនេះ ក៏មានការធ្វើបទបង្ហាញពីលោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ដោយសារខេត្តកែប នឹងទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លើប្រភេទកីឡាទ្រីយ៉ាត្លុង។ ដូច្នេះ នេះជាការផ្សព្វផ្សាយដែលមានសារសំខាន់មួយ ជូនដល់សិស្សានុសិស្សដែលចូលរួម ថាអ្វីទៅជាប្រភេទកីឡាទ្រីយ៉ាត្លុង របៀបរបបនៃការប្រកួត ដែលត្រៀមឆ្ពោះទៅប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដោយប្រភេទកីឡាទ្រីយ៉ាត្លុងនេះ នឹងត្រូវរៀបចំនៅខេត្តកែបផ្ទាល់តែម្តង។ ជាមួយគ្នានោះ សិស្សានុសិស្សទាំងអស់ បានសម្តែងនូវក្តីរីករាយ និងចូលរួមយ៉ាងផុសផុលផងដែរ ហើយនៅថ្ងៃសុក្រស្អែកនេះ ក្រុមការងារនៃគណៈ កម្មាធិការជាតិអូឡាំពិកម្ពុជា នឹងបន្តធ្វើនៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចរិយាវង្ស ដោយមានវគ្គបណ្តុះបណ្តាល សិក្ខាសាលា ក៏ដូចជាកម្មវិធីលេងកីឡាមួយចំនួនទៀត ផង។

យុវសិស្ស រស់ ស្រីនិច សិស្សថ្នាក់ទី ១១B នៃវិទ្យាល័យចំការដូង ខេត្តកែប បានបង្ហាញចំណាប់អារម្មណ៍ថា ខ្លួនពិតជាទទួលបានចំណេះដឹងពីកម្មវិធីការអប់រំគុណតម្លៃអូឡាំពិក ក៏ដូចជាការត្រៀមឆ្ពោះ ទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាយើង។ «នាងខ្ញុំក៏យល់ខ្លះៗពីការប្រកួតកីឡាទ្រីយ៉ាត្លុង ដែលគ្រោងប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ នៅខេត្តកែបនេះដែរ ដោយការប្រកួតវិញ្ញាសា ៣ បូកបញ្ជូលគ្នា គឺហែលទឹក ជិះកង់ និងរត់ប្រណាំង។ នាងខ្ញុំប្តេជ្ញាចូលរួមគាំទ្រ ក្នុងស៊ីហ្គេម ឆ្នាំ ២០២៣ នៅប្រទេសកម្ពុជាយើង»។

ចំណែកយុវសិស្ស២នាក់ផ្សេងទៀត រៀនថ្នាក់ទី១១ A និង ១១B នៃវិទ្យាល័យហ៊ុន សែន ចំការដូង បង្ហាញពីមោទនភាព និងសប្បាយចិត្តដូចៗគ្នា ដែលបានចូលរួមស្វែងយល់ពីចំណេះដឹងនៃគុណតម្លៃអូឡាំពិក ហើយថែមទាំងបានយល់កាន់តែច្រើនអំពីប្រភេទកីឡានានា។ យុវសិស្សទាំងពីរនាក់នេះ ក៏ជាកីឡាការិនីបាល់ទះ និងកីឡាការិនីអត្តពលកម្ម ប្រចាំវិទ្យាល័យនេះដែរ ហើយពួកគេសន្យាពីការចូលរួមគាំទ្រ ដល់ស៊ីហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូង របស់ព្រះរាជាណាចក្រកម្ពុជាទៀតផង៕

-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


