កីឡា
ថ្ងៃនេះសំខាន់ U23 កម្ពុជា ប៉ះ U23 ទីម័រខាងកើត ដើម្បីកៅអីវគ្គ៤ក្រុម
វានឹងក្លាយជាការប្រកួតដ៏លំបាកសម្រាប់ក្រុម ក្រុម U23 ឆ្នាំកម្ពុជា ជាមួយ ក្រុម U23 ទីម័រខាងកើត សម្រាប់ការបញ្ចប់ក្នុងពូល A ជើងឯក AFF U23 Championship 2022 នៅពហុកីឡដ្ឋានជាតិមរតកតេជោវេលាម៉ោង៧យប់។ ម៉ោងជាមួយគ្នានេះ ហ្វីលីពីន ប្រកួតនឹង ព្រុយណេ នៅកីឡដ្ឋានព្រីនស៍ដើម្បីឱកាសក្រុមលេខ២ល្អក្នុងពូលដែរសម្រាប់ហ្វីលីពីន។

ឆ្លងកាត់២ប្រកួតក្នុងពូលដូចគ្នា កម្ពុជាស៊ុតចូលគូប្រកួត៧គ្រាប់ក្នុងនោះស៊ុតចូលព្រុយណេ៦គ្រាប់ និងស៊ុតចូលហ្វីលីពីន១គ្រាប់ និងបានរក្សាសំណាញ់ទីមិនឲ្យគូប្រកួតស៊ុតចូលសោះ។ ចំណែកទីម័រខាងកើតវិញស៊ុតចូលដៃគូ៥គ្រាប់គឺស៊ុតចូលហ្វីពីលីន២គ្រាប់ និងស៊ុតចូលព្រុយណេ៣គ្រាប់ ប៉ុន្តែត្រូវដៃគូស៊ុតចូលវិញ២គ្រាប់។
យុវជនកម្ពុជាមាន៦ពិន្ទុស្ថិតនៅចំណាត់ថ្នាក់លេខ១ក្នុងពូល A ស្របពេលទីម័រខាងកើត មាន៤ពិន្ទុស្ថិតនៅលេខ២។ លក្ខខណ្ឌ សម្រាប់ទីម័រខាងកើតដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺត្រូវការឈ្នះកម្ពុជា ប៉ុន្តែសម្រាប់កម្ពុជាវិញត្រូវការត្រឹមស្មើក៏ឡើងដែរ។ យ៉ាងណា ក្រុមទាំងពីរ ប្រសិនបើក្រុមណាមួយចាញ់ ក៏នៅមានឱកាសអ៊ុតមើលក្រុមលេខ២ល្អក្នុងពូលដែរ។

សម្រាប់ក្រុមចំណាត់លេខ១ក្នុងពូល A ឡើងទៅវគ្គពាក់កណ្តាលត្រូវជួបក្រុមខ្លាំងលេខ១ពីពូល C ដែលមានក្រុមខ្លាំង វៀតណាម ឬ ថៃ ដែលជាក្រុមត្រូវបានគេមើលឃើញខ្លាំងជាងគេក្នុងចំណោមក្រុមទាំងអស់។
ចំណែកចំណាត់ថ្នាក់លេខ១ក្នុងពូល B ដែលមានតែ ម៉ាឡេស៊ី និងឡាវ ត្រូវជួបក្រុមលេខ២ល្អក្នុងពូល A, B ឬ C ដូច្នេះអាចចាត់ទុកថា ធូរស្រាលជាងក្រុមលេខ១ក្នុងពូល A ដែលត្រូវជួបក្រុមលេខ១ក្នុងពូល C នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
សូមបញ្ជាក់ថា សម្រាប់ពូល C បន្ទាប់ពីមីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ីដកខ្លួន គឺសល់តែក្រុមឡាវ និងម៉ាឡេស៊ីប៉ុណ្ណោះ។ ប្រកួតលើកទី១ ឡាវ បានយកឈ្នះម៉ាឡេស៊ីដោយលទ្ធផល ២-១ ហើយក្រុមទាំងពីរនេះត្រូវប្រកួតគ្នាម្តងទៀតទើបដឹង ក្រុមណាឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

ពិន្ទុបណ្តោះអាសន្ន ពូល A
- កម្ពុជា មាន ៦ពិន្ទុ
- ទីម័រខាងកើត មាន៤ពិន្ទិ
- ហ្វីលីពីន មាន ១ពិន្ទុ
- ព្រុយណេ មាន ០ពិន្ទុ (អស់ឱកាស)
ពិន្ទុបណ្តោះអាសន្ន ពូល B
- ឡាវ មាន៣ពិន្ទុ
- ម៉ាឡេស៊ី មាន០ពិន្ទុ
ពិន្ទុបណ្តោះអាសន្ន ពូល C
- វៀតណាម មាន៣ពិន្ទុ
- ថៃ មាន៣ពិន្ទុ
- សិង្ហបុរី មាន០ពិន្ទុ (អស់ឱកាស)
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


