កីឡា
អង្គរថាយហ្គឺរ ចេញសេចក្ដីថ្លែងការណ៍លើមូលហេតុផ្ដាច់កុងត្រាកីឡាករ ស្រាំង ទិត្យឈី ខណៈសាមីខ្លួនបន្តបដិសេធ
រឿងរ៉ាវរបស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ជាមួយនឹងកីឡាករ ស្រាំង ទិត្យឈី ដែលបច្ចុប្បន្នត្រូវបានភ្ញាក់ផ្អើលក្នុងពិភពបាល់ទាត់កម្ពុជានោះ កំពុងក្លាយជាប្រធានបទក្ដៅបន្ថែមទៀត ខណៈនៅថ្ងៃនេះក្លិបបានចេញសេចក្ដីថ្លែងការណ៍ជាសាធារណៈលើមូលហេតុផ្ដាច់កុងត្រាកឡាករ ស្រាំង ទិត្យឈី ខណៈសាមីខ្លួននៅតែបន្តបដិសេធ។

ក្នុងសេចក្ដីថ្លែងការណ៍ ក្លិបបានបញ្ជាក់ពីមូលហេតុនៃការលុបចោលកិច្ចសន្យាដោយសារកីឡាករ ស្រាំង ទិត្យឈី បានធ្វើខុសវិន័យក្លិបដោយមកកហ្វឹកហាត់យឺតយ៉ាវ និងឈប់សម្រាកដោយគ្មានហេតុផលច្បាស់លាស់ ខណៈក្នុងកិច្ចសន្យារវាងក្លិប និងកីឡាករសុទ្ធតែមានចែងថាក្លិបមានសិទ្ធិលុបចោលកិច្ចសន្យាដោយគ្មានសំណង ប្រសិនបើអាកប្បកិរិយារបស់កីឡាករមិនសមរម្យ និងបន្ទាប់ពីទទួលបានការព្រមានជាលើកចុងក្រោយ។

យ៉ាងណាក្លិបបានសម្រេចបន្តកិច្ចសន្យាដល់ ទិត្យឈី ដោយសង្ឃឹមថានឹងមានការកែប្រែ កំហុស ប៉ុន្ដែសាមីខ្លួនបានបដិសេធទទួលស្គាល់កំហុស ដែលជាហេតុនាំឱ្យក្លិបសម្រេចលុបចោលកិច្ចសន្យារបស់កីឡាករ ស្រាំង ទិត្យឈី ដោយមិនផ្ដល់សំណង។
ជាមួយនឹងសេចក្ដីថ្លែងការណ៍នេះ សាមីខ្លួន ស្រាំង ទិត្យឈី បានប្រាប់កម្ពុជាថ្មី ថា៖ «ខ្ញុំបដិសេធចំពោះលិខិតដែលបានចេញ។ នេះគ្រាន់តែជាលេសដែលបានចង់បញ្ចប់កិច្ចសន្យាមុនដោយគ្មានសំណង។ ប្រសិនបើខ្ញុំប្រព្រឹត្តិមិនបានល្អ នោះក្លិបមិនបន្ដកុងត្រាអោយខ្ញុំរហូតដល់រយៈពេល២ឆ្នាំនោះទេ។»

កីឡាកររូបនេះបានបន្តថា៖ «ចំពោះកុងត្រាដែលបានចុះសម្រាប់ពេលមកយឺត ឬក៏អវត្តមានណាមួយ គឺកាត់ប្រាក់ខែដែលត្រូវទទួល ហើយបើកំហុសច្រើនដងត្រូវចេញលិខិតព្រមានទៅកីឡាដើម្បីធ្វើការកែកំហុស ប៉ុន្តែខ្ញុំមិនបានទទួលលិខិតឬក៏ការចរចាណាមួយឡើយអំពីក្លិប។»
យ៉ាងណាមិញ រឿងរ៉ាវនេះអាចនឹងត្រូវឈានចូលទៅដោះស្រាយដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ កម្ពុជាថ្មី នឹងបន្តតាមដានរឿងនេះ ហើយនឹងបន្តជម្រាបជូនបន្ថែម៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


