កីឡា
Harry Maguire ត្រូវគេគំរាមបំផ្ទុះគ្រាប់បែកនៅផ្ទះ
ស្របពេលដែលទម្រង់លេងធ្លាក់ចុះយ៉ាងខ្លាំង កាពីទែនក្រុមបិសាចក្រហម Manchester United កីឡាករ Harry Maguire បានទទួលការគម្រាមបំផ្ទុះគ្រាប់បែកនៅផ្ទះរបស់គាត់។

ការគំរាមនេះ ត្រូវបានរាយការណ៍ទៅប៉ូលិស Cheshire ហើយប៉ូលិសបានមកពិនិត្យនៅផ្ទះរបស់កីឡាករអន្តរជាតិអង់គ្លេសរូបនេះ កាលពីរសៀលថ្ងៃព្រហស្បតិ៍ទី២១ខែមេសា រួចបញ្ជាក់ថា ប៉ូលិសមិនបានរកឃើញវត្ថុគួរឲ្យសង្ស័យនោះទេ។
Maguire មានកូនតូចចំនួនពីរនាក់ ជាមួយគូដណ្តឹង Fern Hawkins។

អ្នកនាំពាក្យរបស់ Maguire បាននិយាយថា “ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ Harry បានទទួលការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ផ្ទះគ្រួសាររបស់គាត់។ គាត់បានរាយការណ៍រឿងនេះទៅប៉ូលិស ហើយបច្ចុប្បន្នកំពុងពិនិត្យករណីនេះ។ សុវត្ថិភាពគ្រួសាររបស់គាត់និងអ្នកដែលនៅជុំវិញគាត់ ច្បាស់ជាអាទិភាពទីមួយរបស់ Harry។ គាត់នឹងបន្តត្រៀមខ្លួនសម្រាប់ការប្រកួតចុងសប្តាហ៍នេះជាធម្មតា ហើយយើងនឹងមិនធ្វើអត្ថាធិប្បាយលម្អិតណាមួយបន្ថែមទៀតទេនៅពេលនេះ”។

ស្របពេលជាមួយគ្នានោះ សេចក្តីថ្លែងការណ៍របស់ប៉ូលិស Cheshire បានឲ្យដឹងថា “ប៉ូលិស Cheshire ត្រូវបានគេរាយការណ៍អំពីការគំរាមបំផ្ទុះគ្រាប់បែកនៅឯអាសយដ្ឋានមួយនៅក្នុងតំបន់ Wilmslow។ មិនមានការជម្លៀសចេញទេ ប៉ុន្តែជាវិធានការប្រុងប្រយ័ត្ន សត្វសុនខហិតរកជាតិផ្ទុះរបស់ប៉ូលិសបានចូលរួមក្នុងប្រតិបត្តិការ ដើម្បីរុករកសួនច្បារ និងតំបន់ជុំវិញនោះ។ មិនមានវត្ថុគួរឲ្យសង្ស័យត្រូវបានរកឃើញអំឡុងពេល ស្វែងរកទេ។ ការស៊ើបអង្កេតលើការគំរាមកំហែងបំផ្ទុះគ្រាប់បែកនៅតែបន្ត ហើយពេលនេះ មិនមានការចាប់ខ្លួនណាមួយត្រូវបានធ្វើឡើងឡើយ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky Sports
ចុចអាន៖ Ronaldo បង្ហាញរូបថតជុំគ្រួសារលើកដំបូង ក្រោយបាត់បង់កូនប្រុស
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


