កីឡា
ញាន សុស៊ីដាន រីករាយក្រោយជាប់បញ្ជីបឋមស៊ីហ្គេម ទៅវៀតណាម ខណៈដើមឡើយអត់មានសង្ឃឹមនឹងបានជាប់
នៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសបញ្ជីឈ្មោះបឋមកីឡាករអាយុក្រោម ២៣ ឆ្នាំជម្រើសជាតិកម្ពុជា ចំនួន ២៦ នាក់ ដើម្បីត្រៀមការប្រកួតកីឡាបាល់ទាត់ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី ៣១ ឆ្នាំ ២០២២ នៅប្រទេសវៀតណាម។

ក្នុងចំណោមកីឡាករ ២៦ នាក់ យុវជនមួយរូបមកពីក្លិបកងយោធពលខេមរភូមិន្ទ កីឡាករ ញាន សុស៊ីដាន បានបង្ហើបឱ្យដឹងថា ដើមឡើយខ្លួនមិនរំពឹងថា បានជាប់ទៅស៊ីហ្គេមឡើយដោយសារបញ្ហារបួស ដ្បិតក្រោយមកមានឈ្មោះក្នុងបញ្ជីបឋម។
ញាន សុស៊ីដាន បានបង្ហាញអារម្មណ៍ថា៖ «សម្រាប់ខ្ញុំ ខ្ញុំមានអារម្មណ៍រំភើប ហើយនឹងសប្បាយចិត្ត ចំពោះការជាប់ឈ្មោះ មានឈ្មោះទៅលេងស៊ីហ្គេម លើកទី ១។ ពីដំបូងខ្ញុំអត់គិតថា ខ្ញុំនឹងអាចមានឈ្មោះទៅលេងស៊ីហ្គេមដែរ ចឹងពេលមានឈ្មោះជាប់ទៅលេងស៊ីហ្គេម លើកដំបូងខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំង»។
កីឡាករវ័យ ២០ ឆ្នាំរូបនេះបានឱ្យ ‘កម្ពុជាថ្មី’ ដឹងពីមូលហេតុដែលខ្លួនមិនរពឹងដូច្នេះថា៖ «ខ្ញុំមិនរំពឹងថាខ្ញុំអាចនឹងជាប់ដោយសារដំបូងខ្ញុំរបួស ខ្ញុំអត់បានប្រកួតក្នុងលីគប៉ុន្មានប្រកួតដែរ ហើយដល់ពេលខ្ញុំជាបានចូលបង្ហាញខ្លួនវិញ ដូចជាមានអារម្មណ៍ខ្លួនខ្ញុំថាអត់សូវមានភាពលេចធ្លោខ្លាំង ចឹងទៅក៏ខ្ញុំគិតថាខ្លួនឯងអត់អាចនឹងជាប់។»

ចាំបានថា ញាន សុស៊ីដាន កាលពីក្នុងព្រឹត្តិការណ៍ AFF U-23 Championhsip 2022 ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកាលពីខែកុម្ភៈ កន្លងទៅក៏បានក្លាយជាផ្នែកមួយនៃក្រុមផងដែរ ថែមទាំងបានបង្ហាញខ្លួន ៣ ប្រកួតទាត់បញ្ចូលទីបាន ១ គ្រាប់ បើទោះបីជាពេលនោះខកខានមិនអាចនាំក្រុមឡើងទៅវគ្គបន្តក៏ដោយ។
រំឭកប្រវត្តិអាជីពបាល់ទាត់របស់ ញាន សុស៊ីដាន ត្រូវបានអ្នកស្នេហាវិស័យកីឡាបាល់ទាត់មើលឃើញពីការវិវឌ្ឍន៍ខ្លួនរបស់គេយ៉ាងឆាប់រហ័ស ត្បិតយុវជនដែលមកពីខេត្តស្វាយរៀង និងធ្លាប់តែលេងពានប្រចាំស្រុក និងប្រចាំខេត្ត ទើបតែប្រឡូកក្នុងបាល់ទាត់អាជីពនៅចុងឆ្នាំ ២០២០ កន្លងទៅថ្មីៗ ជាមួយ U-21 Tiffy Army ក្រោយធ្វើតេស្តជាប់ដើម្បីចូលរួមលេងលីគទី ២ និងបន្ទាប់មកទៀតគេត្រូវបានតម្លើងមកកាន់ក្រុមធំនៃ សមាគមកីឡាកងយោធពលខេមរភូមិន្ទ (Tiffy Army) លេងនៅលីគកំពូលកម្ពុជា រហូតទទួលបានឱកាសជាប់ជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ ឆ្នាំ និងជម្រើសជាតិកម្ពុជា ឈុតធំ ក្នុងឆ្នាំតែមួយ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


