កីឡា
លឹម ពិសុទ្ធ បង្ហើបពីរបួសកើតឡើងយូរឆ្នាំ តែទើបឈឺធ្ងន់ ហើយឈានទៅដល់ការវះកាត់
ខ្សែបម្រើប្រយុទ្ធរបស់ក្លិបភ្នំពេញក្រោន កីឡាករ លឹម ពិសុទ្ធ ថ្មីៗនេះ ទើបតែបង្ហើបឲ្យដឹងថា របួសបែកទ្រនាប់ជង្គង់ គឺជារបួសចាស់ ដែលបានកើតឡើងតាំងពីឆ្នាំ ២០១៩ មុននឹងរើខ្លាំងកាលពីដើមឆ្នាំ ២០២២។ នេះបើតាមការបញ្ជាក់ដោយ ពិសុទ្ធ ផ្ទាល់នៅក្នុងកិច្ចសម្ភាសន៍ជាមួយក្លិប។

លឹម ពិសុទ្ធ បានរងរបួសបែកទ្រនាប់ជង្គង់ជើងខាងឆ្វេង កាលពីខែកុម្ភៈ ឆ្នាំ ២០២២នេះ និងក្រោយពីក្រុមគ្រូពេទ្យពិនិត្យ និងតាមដានយ៉ាងយកចិត្តទុកដាក់ រូបគេត្រូវបានគ្រូពេទ្យសម្រេចឲ្យធ្វើការវះកាត់ និងត្រូវអវត្តមាន ២ទៅ ៣ខែ។
លឹម ពិសុទ្ធ បាននិយាយយ៉ាងដូច្នេះថា «សម្រាប់របួសខ្ញុំគឺតាំងពី ២០១៩ ដើមឆ្នាំ ២០១៩ តាំងពីខ្ញុំលេងពាននៅ U-18 (ភ្នំពេញក្រោន) កាលនោះខ្ញុំលេងនៅពាន KMH ខ្ញុំបានរបួស ដោយសារខ្ញុំរត់ទៅក្រឡាចជង្គង់ តែកាលហ្នឹងនៅកម្រិតតូច ខ្ញុំឈឺទៅខ្ញុំចាប់ផ្ដើមលេងទៀត លេងទៅរហូតដល់ប្រមូលផ្ដុំជម្រើសជាតិ បានខ្ញុំចាប់របួសខ្លាំង»។

កីឡាករវ័យ ២០ឆ្នាំរូបនេះ ត្រូវបានលោក Kiesuke Honda ជម្រុះចេញពីការប្រមូលផ្តុំហ្វឹកហាត់ក្នុងក្រុម U23 កម្ពុជា មុនការប្រកាសជម្រើស ២៨នាក់ចុងក្រោយ សម្រាប់ការត្រៀមប្រកួតជើងឯកយុវជនអាស៊ាន AFF U23 Championship 2022 កាលពីខែកុម្ភៈ កន្លងទៅថ្មីៗនៅរាជធានីភ្នំពេញ ដោយសារពិនិត្យឃើញថាមានបញ្ហារបួស និងដើម្បីរក្សាអាជីពបាល់ទាត់របស់គេ ព្រោះបើពុំដូច្នោះទេគេនឹងអាចរបួសរ៊ាំរ៉ៃ។
«ពេលហ្នឹងពួកខ្ញុំបានធ្វើតេស្តចែកគ្នាលេង ដល់ពេលអ៊ីចឹងទៅខ្ញុំបានប៉ះជាមួយកីឡាករគេស្លាយទៅ ក៏កាច់ចំកន្លែងហ្នឹង ក៏បានរបួស វាចំកន្លែងហ្នឹងវាឈឺធ្ងន់ ចឹងទៅបានដឹងថាចំរបួសចាស់»។ ពិសុទ្ធ បានបញ្ជាក់ពីរបួសនៅពេល ហ្វឹកហាត់ជាមួយក្រុម U-23 កម្ពុជា។
ពេលត្រូវបាន លោក Honda ដករូបគេចេញពីបញ្ជី យុវជនដដែលរូបនេះបានសង្គត់ធ្ងន់ថា គេពុំបានអាកអន់ចិត្តអ្វីឡើយ ព្រោះបានយល់ច្បាស់ថាដោយសារលោក Honda ចង់ឲ្យខ្លួនអាចនៅរក្សាអាជីពបាល់ទាត់បាន។
យ៉ាងណាមិញមកទល់ពេលនេះ របួសរបស់ លឹម ពិសុទ្ធ បានជាសះស្បើយ ១០០ភាគរយហើយ និងបានចូលរួមជាមួយក្រុម U-23 កម្ពុជា ត្រៀមចេញទៅប្រកួតស៊ីហ្គេម នៅវៀតណាមដើមខែនេះផងដែរ។ ជាការចាប់អារម្មណ៍គេធ្វើបានយ៉ាងល្អក្រោយត្រលប់ជាពីរបួស ដោយចូលលេងទល់នឹង ក្លិបបឹងកេត ហើយអាចរកគ្រាប់បាល់បាន ១គ្រាប់ថែមទៀតផង៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


