កីឡា
អត្តពលិកប្រមាណជាង១០០នាក់ត្រៀមទៅហ្វឹកហាត់នៅប្រទេសចិន ជប៉ុននិងកូរ៉េ
ពេលនេះ កម្ពុជាត្រៀមបញ្ជូនកីឡាករ-កីឡាការិនីប្រមាណ១០០នាក់ឲ្យចេញទៅហ្វឹកហាត់រយៈ ពេលវែងនៅប្រទេសចិន ជប៉ុន និង សាធារណរដ្ឋកូរ៉េ រយៈពេលវែងដល់ឆ្នាំ២០២៣ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ បានប្រាប់ឲ្យដឹងថា នៅពេលឆាប់ៗខាងមុខនេះយើងនឹងរៀបចំក្រុមជម្រើសជាតិឈុតធំជាង១០០នាក់ទៀត ឲ្យចេញទៅហ្វឹកហាត់នៅប្រទេសចិន ជប៉ុននិងសាធារណរដ្ឋកូរ៉េ ។
លោក វ៉ាត់ ចំរើន បញ្ជាក់ថា វាជារឿងធម្មតាទេ សម្រាប់ប្រទេសមួយដែលត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍មួយតែងតែត្រៀមខ្លួនដើម្បីប្រជែងយកមេដាយឲ្យបានក្នុងកម្រិតសមរម្យមួយ ដើម្បីសក្តិយសសមជាម្ចាស់ផ្ទះ ។ ដូច្នេះហើយទើបគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ បានរៀបចំសេណារីយោដ៏ជាក់លាក់មួយ ដើម្បីប្រកួតដណ្ដើមមេដាយ ។

ក្រោមការដឹកនាំរបស់សម្តេចពិជ័យសេនាទៀបាញ់ប្រធានគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣បានរៀបចំផែនការរួចរាល់អស់ហើយ ចាំតែធ្វើការទំនាក់ទំនងជាមួយភាគីចិន ជប៉ុន និងកូរ៉េក្នុងការហ្វឹកហាត់ពិសេសនេះតែប៉ុណ្ណោះ។
លោកបន្តថា ការហ្វឹកហាត់មានរយៈពេលវែង គឺពីពេលនេះរហូតដល់ឆ្នាំ២០២៣ ដោយក្នុងនោះមានទាំងផែនការហ្វឹកហាត់និងការប្រកួតអន្តរជាតិជាប្រចាំ ដើម្បីវាស់ស្ទង់សមត្ថភាពពិតប្រាកដហើយកំណត់មេដាយសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ នៅពេលដែលការហ្វឹកហាត់និងការប្រកួតរបស់យើងមានភាពច្បាស់លាស់និងជាប់លាប់ល្អ ។
លោកបានបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្សផ្នែកជំនាញនិងការអភិវឌ្ឍអត្តពលិកគឺជាអាទិភាពនៃស៊ីហ្គេមឆ្នាំ២០២៣ដែលយើងទាំងអស់គ្នាខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពជំរុញយ៉ាងណាឱ្យអត្តពលិករបស់យើងមានសមត្ថភាពពិតប្រាកដក្នុងការប្រជែងយកមេដាយ៕
អត្ថបទ ៖ វិសិទ្ធ
-
ព័ត៌មានជាតិ២០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


