កីឡា
ភ្នំពេញហ្គាឡាក់ស៊ី គ្រងជើងឯកពានសម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំ២០២២
ក្លិបបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ វគ្គថ្នាក់ខេត្ត បន្ទាប់បានយកឈ្នះ ខេត្តឧត្តរមានជ័យ ១-០ នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នេះ។
ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ និងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរនោះ ទើបតែលេងបាន ២នាទី ភ្នំពេញហ្គាឡាក់ស៊ី បានរកគ្រាប់បាល់នាំមុខមុនដោយកីឡាករ ម៉ាត់ សេតមូស្លីម ហើយបានរក្សាលទ្ធផល ១-០ នេះដល់ចប់វគ្គទី១។ ចូលដល់វគ្គទី២ ឧត្តរមានជ័យ ដែលត្រូវការគ្រាប់បាល់នោះ បានព្យាយាមជាច្រើនលើកច្រើនសារ ប៉ុន្តែនៅតែមិនអាចធ្វើបានសម្រេចរហូតរក្សាលទ្ធផលដដែលនេះដល់ចប់ការប្រកួត ភ្នំពេញហ្គាឡាក់ស៊ី បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ វគ្គថ្នាក់ខេត្ត។
ដោយឡែកសម្រាប់ចំណាត់ថ្នាក់លេខ៣ គឺបានទៅក្លិបបាល់ទាត់តំណាងឱ្យខេត្តកំពង់ឆ្នាំង ‘ឬទ្ធីសែន’ បន្ទាប់បានយកឈ្នះ ក្លិបបាល់ទាត់កំពតអេហ្វស៊ី ២-០ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នេះ។
សូមបញ្ជាក់ថា ក្រោយចប់ការប្រកួតវគ្គថ្នាក់ខេត្តនេះរួច ទើបការប្រកួតវគ្គថ្នាក់ជាតិចាប់ផ្ដើមបន្ត ដោយក្រុមទាំង៤ ភ្នំពេញហ្គាឡាក់ស៊ី, ខេត្តឧត្តរមានជ័យ, ឬទ្ធីសែន និងកំពតអេហ្វស៊ី ត្រូវឡើងទៅប្រកួតជាមួយក្រុមចំនួន ១២នៅលីគទី២កម្ពុជា ក្នុងវគ្គ ១៦ក្រុមចុងក្រោយ ជាបន្តតទៀត៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


