Connect with us

កីឡា

ក្រុម​​បាល់ទាត់​​នារី​​កម្ពុជា​​ប៉ះ​​សុទ្ធ​​តែ​​ក្រុម​​ខ្លាំង​​ៗ​ក្នុង​​ពាន​ AFF​ U18​ WOMEN

បានផុស

នៅ

ក្រុម​បាល់ទាត់​នារី​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​១៨​ឆ្នាំ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ឥណ្ឌូណេស៊ី​ហើយ​កាល​ពី​ម្សិល​មិញ​ដើម្បី​ចូល​រួម​ប្រកួត​ជើង​ឯក​បាល់ទាត់​នារី​អាស៊ាន​អាយុ​​១៨​ឆ្នាំ (AFF U18 WOMEN’S CHAMPIONSHIP) ឆ្នាំ​២០២២។

ក្រុម​បាល់ទាត់ U18 កម្ពុជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​លើក​ដំបូង​សម្រាប់​ក្រុម​បាល់ទាត់​នារី​កម្ពុជា​អាយុ​ក្រោម​១៨​ឆ្នាំ​ ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់​យុវតី​អាស៊ាន​នេះ បន្ទាប់​ពី​ពាន​រង្វាន់​មួយ​នេះ​ទើប​តែ​​បាន​រៀប​ចំ​ការ​ប្រកួត​ជា​លើក​ទី​២​គិត​ទាំង​ឆ្នាំ​​២០២២​នេះ ក្រោយ​លើក​ទី​១​រៀប​ចំ​កាល​ពី​ឆ្នាំ​​២០១៤ (​​ពេល​នោះ​ U19)។

សម្រាប់​ការ​ចូល​រួម​ប្រកួត​លើក​ដំបូង​នេះ ក្រុម​នារី​កម្ពុជា​បាន​ស្ថិត​នៅ​ក្នុង​ពូល​ A ដែល​​ប្រជុំ​ដោយ​ក្រុម​មក​ពី​ប្រទេស​ដែល​បាល់​​ទាត់​រីក​ចម្រើន​គឺ ថៃ ឥណ្ឌូណេស៊ី វៀតណាម និង​សិង្ហបុរី។

កាល​វិភាគ​ប្រកួត​របស់​ក្រុម​បាល់ទាត់​កម្ពុជា​

  • កម្ពុជា VS ថៃ ម៉ោង​៣:៣០​នាទី​រសៀល ថ្ងៃ​ទី​២២ កក្កដា ២០២២
  • ឥណ្ឌូណេស៊ី VS កម្ពុជា ម៉ោង​៧:៣០​នាទី​យប់ ថ្ងៃ​ទី​២៤ កក្កដា ២០២២
  • កម្ពុជា VS វៀតណាម ម៉ោង​៣:៣០​នាទី​រសៀល ថ្ងៃ​ទី​២៨ កក្កដា ២០២២
  • សិង្ហបុរី VS កម្ពុជា ម៉ោង​៣:៣០​នាទី​រសៀល ថ្ងៃ​ទី​៣០ កក្កដា ២០២២

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ប្រទេសជិតខាងកម្ពុជា សុទ្ធតែត្រូវវាយប្រហារធ្ងន់ដោយព្យុះ វីពផា ខណៈថៃ មានទាំងមនុស្សស្លាប់

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ចិនចាប់ផ្ដើមសាងសង់ទំបន់វារីអគ្គិសនីធំបំផុត​លើ​​លោក បង្កក្ដីបារម្ភពីប្រទេសក្រោមខ្សែទឹក

ព័ត៌មានជាតិ១២ នាទីutes មុន

នៅ​​កណ្តាល​ទន្លេមេគង្គ​ កោះទ្រង់​ជា​កោះដំបូងគេក្នុង​ខេត្ត​ក្រចេះ មាន​អគ្គិសនី​ត​ពី​បណ្តាញ​ជាតិ​ប្រើប្រាស់​

ទាហានថៃជាន់មីន
អត្ថាធិប្បាយ១២ នាទីutes មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

សេដ្ឋកិច្ច១៥ នាទីutes មុន

ធនាគារ វីង បើកសាខាថ្មីក្នុងខេត្តកំពង់ធំ ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងសហគមន៍

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

កីឡា៧ ម៉ោង មុន

លីគបាល់ទះ​ពិភព​លោក VNL រក​ឃើញ​វគ្គ​ ៨ ក្រុម​ខ្លាំង ខណៈ ជប៉ុន ប៉ះ ក្រុមលេខ ១ ក្នុង​លោក​

Sokha Hotels

ព័ត៌មានពេញនិយម