កីឡា
សុទ្ធតែគូគួរឲ្យចាប់អារម្មណ៍ពានសម្តេចតេជោវគ្គ៨ក្រុមចុងក្រោយ
ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ បានឈានដល់វគ្គ៨ក្រុមចុងក្រោយហើយ បន្ទាប់ពីការប្រកួតវគ្គ១៦ក្រុមចុងក្រោយជើងទី២បានបញ្ចប់ទៅក្នុងសប្តាហ៍នេះ។
ក្រុមអគ្គិសនីកម្ពុជា និងកោះកុង អេហ្វស៊ី ជាក្រុមពីរគត់មកពីលីគទី២ឈានឡើងដល់វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់សម្តេចតេជោ ខណៈគិរីវង់សុខសែនជ័យ និងអង្គរថាយហ្គឺរជាក្រុមពីររបស់លីគកំពូលកម្ពុជាមិនបានឡើងវគ្គ៨ក្រុមចុងក្រោយ។ ចំណែក៦ក្រុមផ្សេងទៀតសុទ្ធតែជាក្រុមនៅលីគកំពូលកម្ពុជា។

ឈានដល់វគ្គ៨ក្រុមចុងក្រោយឃើញថា សុទ្ធតែជាក្រុមខ្លាំងៗ ហើយក្រុមនីមួយៗសំបូរកីឡាករមានបទពិសោធ និងល្អ ស្របពេលពានរង្វាន់នេះមិនអនុញ្ញាតឲ្យកីឡាករបរទេសចូលរួមប្រកួតទេពោលគឺកីឡាករខ្មែរសុទ្ធដើម្បីជួយជំរុញអភិវឌ្ឍកីឡាករក្នុងស្រុក។ ជាក់ស្តែង អគ្គិសនីកម្បុជាសំបូរកីឡាករវ័យក្មេង និងល្អគួរឲ្យចាប់អារម្មណ៍ ខណៈ កោះកុង អេហ្វស៊ី ថ្វីត្បិតថា ជាក្រុមមកពីខេត្ត និងលេងលីគទី២ ប៉ុន្តែសំបូរកីឡាករមានបទពិសោធច្រើន។
វគ្គ៨ក្រុមចុងក្រោយនេះ ការប្រកួតជើងទី១ ថ្ងៃទី២៤ ខែសីហា នៅពេល អគ្គិសនីកម្ពុជា ទទួល ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានអគ្គិសនីកម្ពុជា ខណៈ កងយោធពលខេមរភូមិន្ទ ស្វាគមន៍ វិសាខា នៅស្តាតចាស់ ហើយ ណាហ្គាវើលដ៍ ធ្វើដំណើរទៅជួប ភ្នំពេញក្រោន នៅកីឡដ្ឋាន ស្មាត អអេសអិន និងបឹងកេតត្រូវធ្វើដំណើរទៅសួរសុខទុក្ខ កោះកុង អេហ្វស៊ី នៅទីលានវិទ្យាល័យតេជោសែន កោះកុង។
ការប្រកួតជើងទី២ នឹងធ្វើនៅថ្ងៃទី៣១ ខែសីហា ដើម្បីរកឃើញក្រុមខ្លាំង៤ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
កម្មវិធីប្រកួតវគ្គ៨ក្រុម ថ្ងៃទី២៤ ខែសីហា
- អគ្គិសនីកម្ពុជា vs ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានអគ្គិសនីកម្ពុជា
- កងយោធពលខេមរភូមិន្ទ vs វិសាខា នៅស្តាតចាស់
- ភ្នំពេញក្រោន vs ណាហ្គាវើលដ៍ នៅ ស្មាត អអេសអិន
- កោះកុង អេហ្វស៊ី vs បឹងកេត នៅវិទ្យាល័យតេជោសែន កោះកុង
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ