កីឡា
សូហ្វតិន្នីសកម្ពុជា ពាំនាំមេដាយពីក្រៅប្រទេស ១ គ្រឿង ត្រៀមមុនស៊ីហ្គេម ២០២៣
អត្តពលិកសូហ្វតិន្នីសកម្ពុជា ដណ្តើមបានមេដាយសំរិទ្ធ ០១ គ្រឿង ពីការប្រកួតព្រឹត្តិការណ៍ កីឡាសូហ្វតិន្នីស 2022 NH Nonghyup Bank Incheon Korea Cup International Soft Tennis Tournament នៅទីក្រុង Incheon សាធារណៈរដ្ឋកូរ៉េ។

ឆ្លងកាត់លទ្ធផលពីប្រកួតខាងលើ គឺអាចឆ្លុះបញ្ចាំងឱ្យឃើញពីកម្រិតបច្ចេកទេស និងការវាស់ស្ទង់សមត្ថភាពរបស់កីឡាករ កីឡាការិនីកម្ពុជា ដ្បិតឆ្នាំនេះ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានជ្រើសរើស និងបញ្ជូនយុវជនក្មេងៗ ជំនួសកីឡាករជើងចាស់ចំនួន ០៥ រូប ដែលតែងតែបញ្ចូនទៅប្រកួតប្រជែងជារៀងរាល់លើក។
លទ្ធផលនេះ អាចចាត់ទុកជាសមិទ្ធផលថ្មីមួយ ដែលក្រុមយុវជនសូហ្វតិន្នីសវ័យក្មេងរបស់កម្ពុជា អាចប្រកួតប្រជែងជាមួយកីឡាករ កីឡាការិនី មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីបាន ដូចជា៖ ជប៉ុន ចិនតៃប៉ិ ម៉ុងហ្គោលី ចិន ឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន កម្ពុជា ថៃ ហ្វីលីពីន និងម្ចាស់ផ្ទះកូរ៉េខាងត្បូង។

សូមបញ្ជាក់ថា ក្រៅពីចូលរួមប្រកួតក្នុង ព្រឹត្តិការណ៍ The 2022 NH Nonghyup Bank Incheon Korea Cup International Soft Tennis Tournament កីឡាករ កីឡាការិនីជម្រើសជាតិសូហ្វតិន្នីសកម្ពុជា ក៏បានចូលរួមបោះជំរំហ្វឹកហាត់ជាមួយអត្តពលិកផ្សេងទៀតមកពីច្រើនប្រទេសជុំវិញពិភពលោករយៈពេល ០២ សប្តាហ៍ មុនការប្រកួតដែលបានចាប់ផ្តើមពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២។
កីឡាករ កីឡាការិនីជម្រើសជាតិសូហ្វតិន្នីសកម្ពុជា ក៏បានធ្វើមាតុភូមិវត្តមកដល់មាតុប្រទេសវិញហើយ កាលយប់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២។ សូហ្វតិន្នីស ក៏ជាកីឡាដែលត្រូវប្រកួតក្នុងស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ នៅកម្ពុជាផងដែរ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


