កីឡា
ឡាវ ប្រមូលផ្ដុំក្រុមជម្រើសជាតិលឿនជាងគេដល់ទៅ២ខែ មុនការប្រកួត AFF Championship មកដល់
ក្រុមបាល់ទាត់ជម្រើសជាតិឡាវ បានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់មុនគេក្នុងតំបន់អាស៊ាន ដែលមាន១១ប្រទេស ដើម្បីត្រៀមខ្លួនប្រកួតក្នុងពានរង្វាន់ជើងឯកតំបន់អាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup 2022) ឬគេនិយមស្គាល់ថា ‘AFF Suzuki Cup’ នៅខែធ្នូខាងមុខ។

ការប្រមូលផ្ដុំលឿនបែបនេះ គឺចំពេលដែលលីគបាល់ទាត់របស់ប្រទេសឡាវ បានបញ្ចប់អស់ទាំងស្រុងតាំងពីខែមុន ហើយដើម្បីរក្សាទម្រង់លេង និងកាយសម្បទារបស់កីឡាករ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ លោក Hans Michael Weiß សម្រេចកោះហៅកីឡាករ២៧នាក់ ដើម្បីហ្វឹកហាត់ ហើយភាគច្រើនបណ្ដុំទៅដោយកីឡាករយុវជន។
ពានរង្វាន់ជើងឯកតំបន់អាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup 2022) នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដោយមានការបែងចែកជា ២ពូលផ្សេងគ្នា។ បើទោះបីជា ឡាវ មិនស្ថិតនៅរួមពូលជាមួយកម្ពុជា ប៉ុន្តែ ឡាវ គឺជាដៃគូដែលគេតែងតែគិតថាល្អមើលពេលប៉ះគ្នា។

ការចាប់ឆ្នោតដែលបានធ្វើឡើងកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅប្រទេសថៃ ក្រុមជម្រើសជាតិកម្ពុជា ត្រូវបានចាប់ឆ្នោតស្ថិតនៅពូល A ជាមួយក្រុមជម្រើសជាតិថៃ, ហ្វីលីពីន, ឥណ្ឌូនេស៊ី និងទីម័រខាងកើត ឬក៏ ព្រុយណេ (២ ក្រុមនេះត្រូវប្រកួតជម្រុះសិន)។ ខណៈពូល B វិញមានវៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, មីយ៉ាន់ម៉ា និងឡាវ នេះផ្ទាល់តែម្ដង។
ចំពោះការបែងចែកជា ២ពូល ក្នុងមួយពូលមាន៥ក្រុមនេះ ក្រុមនីមួយៗលេង ២ប្រកួតក្នុងដី និង២ប្រកួតក្រៅដី។ បន្ទាប់មកក្រុមកំពូលទាំងពីរ នៃពូលនីមួយៗនឹងឈានទៅវគ្គជម្រុះចាញ់ធ្លាក់ ដែលមាន២ជើង គឺវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


