កីឡា
FIFA បដិសេធសំណើរបស់ដាណឺម៉ាក មិនឲ្យពាក់អាវមានសារពាក់ព័ន្ធនឹង «សិទ្ធិមនុស្ស»
សហព័ន្ធកីឡាបាល់ទាត់ដាណឺម៉ាក (DBU) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា FIFA បានច្រានចោល សំណើរបស់ដាណឺម៉ាក ក្នុងការហ្វឹកហាត់នៅ World Cup ដោយពាក់អាវមានពាក្យថា “សិទ្ធិមនុស្ស សម្រាប់ទាំងអស់គ្នា” លើអាវរបស់ពួកគេ។

DBU បាននិយាយនៅឆ្នាំ២០២១ ថា អាវហ្វឹកហាត់ទាំង២ របស់ពួកគេនឹងមានពាក្យសម្រាប់សាររិះគន់កាតា។
ប្រទេសកាតា បានស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងលើការប្រព្រឹត្តចំពោះពលករបរទេសរបស់ខ្លួន និងច្បាប់សង្គមដ៏តឹងរ៉ឹង ដែលនាំឱ្យក្រុមដែលចូលរួមជាច្រើនលើកឡើងពីការព្រួយបារម្ភ។ ប្រទេសនេះបានបដិសេធការអះអាងដែលថា កម្មករត្រូវបានកេងប្រវ័ញ្ច។
“ថ្ងៃនេះយើងបានទទួលសារពី FIFA ថា អាវហ្វឹកហាត់កីឡាកររបស់យើង ដែលត្រង់កន្លែងមានពាក្យថា “សិទ្ធិមនុស្សសម្រាប់ទាំងអស់គ្នា” នៅត្រង់ពោះ (នៃអាវ) ត្រូវបានច្រានចោលដោយសារហេតុផលបច្ចេកទេស ដែលជាការសោកស្តាយ។ នេះបើតាមនាយកប្រតិបត្តិ DBU លោក Jakob Jensen បានប្រាប់ ទីភ្នាក់ងារសារព័ត៌មាន Ritzau។
FIFA បដិសេធមិនធ្វើអត្ថាធិប្បាយ។ ច្បាប់បានចែងថា សម្ភារៈរបស់ក្រុមចូលរួមមិនត្រូវមានពាក្យស្លោក សេចក្តីថ្លែងការណ៍ ឬរូបភាពនយោបាយ សាសនា ឬផ្ទាល់ខ្លួនណាមួយឡើយ។
លោក Jensen បាននិយាយថា៖ «យើងជឿថាសារ “សិទ្ធិមនុស្សសម្រាប់ទាំងអស់គ្នា” គឺជាសកល ហើយមិនមែនជាការអំពាវនាវខាងនយោបាយនោះទេ ប៉ុន្តែជាអ្វីដែលគ្រប់គ្នាអាចគាំទ្របាន។»
FIFA បានសរសេរទៅកាន់ក្រុមក្នុង World Cup ក្នុងខែនេះ ដោយជំរុញឱ្យពួកគេផ្តោតលើបាល់ទាត់ក្នុងប្រទេសកាតា ហើយកុំបណ្តោយឱ្យកីឡាត្រូវបានអូសទាញចូលទៅក្នុងបញ្ហាមនោគមវិជ្ជា ឬនយោបាយ។

គួររំលឹកថា ក្រុមហ៊ុនផលិតសម្ភារៈកីឡា ‘Hummel’ បាននិយាយកាលពីខែកញ្ញាថា ខ្លួនបានកាត់បន្ថយព័ត៌មានលម្អិត អំពីអាវក្នុង World Cup របស់ប្រទេសដាណឺម៉ាក ហើយបានបញ្ចេញឈុតខ្មៅជាការតវ៉ាប្រឆាំងនឹងកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសកាតា នៅមុនការប្រកួត។
សម្រាប់ដាណឺម៉ាក លេងការប្រកួត World Cup លើកដំបូងរបស់ពួកគេទល់នឹងទុយនេស៊ី ក្នុងពូល D នៅថ្ងៃទី២២ ខែវិច្ឆិកា៕
ប្រភព៖ reuters.com
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


