Connect with us

កីឡា

គ្រូព្រះខ័នរាជស្វាយរៀង ៖ យើងត្រូវតែឈ្នះសម្រាប់​ការប្រកួតមួយនេះ

បានផុស

នៅ

លោក Conor Nestor គ្រូបង្វឹកនៃក្លិបព្រះខ័នរាជស្វាយរៀង បាននិយាយថា៖ «ពិតហើយ! យើងត្រូវតែឈ្នះ​សម្រាប់ការប្រកួតមួយនេះ។ ភាពជឿជាក់ ជាក្រុមរបស់ពួកយើងមានកម្រិតទាបណាស់។ អ្នកគាំទ្រពួកយើងត្រូវតែនៅពីក្រោយក្រុម ហើយកីឡាកររបស់យើង ត្រូវតែចងចាំថាហេតុអ្វីបានជាពួកគេបាន​ឈ្នះការប្រកួតជាច្រើននៅក្នុងឆ្នាំនេះ»។ ជាការលើកឡើងមុនប៉ះ បឹងកេត ល្ងាចនេះសម្រាប់ជំនួបជុំទី៤ សប្ដាហ៍ទី២៦ នៃក្របខណ្ឌខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្លិបព្រះខ័នរាជស្វាយរៀង បានរងបរាជ័យ ៤ប្រកួតជាប់ៗគ្នាក្រោមថ្វីជើង បឹងកេត, វិសាខា និងភ្នំពេញក្រោន ២ដង ដែលធ្វើឱ្យក្រុមរបស់លោក Conor Nestor ត្រូវតែត្រូវការឈ្នះជាដាច់ខាតដើម្បីប្រជែងកៅអីលីគជាបន្តទៀត។ 

ព្រះខ័នរាជស្វាយរៀង បច្ចុប្បន្នកំពុងជួបវិបត្តិកីឡាកររបួស ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ទម្រង់លេងរបស់ក្រុម យ៉ាងណាគេឃើញកីឡាករ ២នាក់កំពុងមានបញ្ហារបួស ខណៈម្នាក់ត្រូវសម្រាករយៈពេលយូរ។ «Odawara នឹងអវត្តមានពេញរដូវកាល ដោយសារតែរបួស។ ចំណែក O’Connell ដោយសារតែស្ថានភាពគាត់មិនសូវល្អពេលនេះ​ក៏នឹងត្រូវអវត្តមានសម្រាប់ការប្រកួតនេះ និងប្រកួតបន្ទាប់ផងដែរ។» សម្ដីរបស់ លោក Conor Nestor។

គួរបញ្ជាក់ថា បច្ចុប្បន្ន ព្រះខ័នរាជស្វាយរៀង បានធ្លាក់មកឈរលេខ៣ ដោយមានពិន្ទុស្មើគ្នាជាមួយ ភ្នំពេញក្រោន ដែលឈរនៅលេខ២ ប៉ុន្តែខុសគ្នាត្រង់រូបមន្ត Head To Head ហើយវិសាខា ឈរនៅលេខ១ ខណៈការប្រកួត​នៅសល់ ២ប្រកួតទៀតនឹងបញ្ចប់៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម