Connect with us

កីឡា

ក្រៅពីបាល់ទាត់ ព្រះចៅកាតា សព្វព្រះរាជហឫទ័យខ្លាំង ទៅលើកីឡាមួយប្រភេទទៀត

បានផុស

នៅ

ការប្រកួតដណ្តើមពានរង្វាន់ World Cup ឆ្នាំ២០២២ កំពុងប្រព្រឹត្តទៅយ៉ាងហ៊ឹកហ៊ាក់ នៅប្រទេសកាតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទម្រាំបានក្លាយជាម្ចាស់ផ្ទះ ព្រះចៅ Tamim bin Hamad Al Thani បានស្វះស្វែងយ៉ាងខ្លាំងដើម្បីនាំព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកមួយនេះ មកកាន់តំបន់មជ្ឈិមបូព៌ាជាលើកដំបូង។

ហើយខាងក្រោមនេះគឺជាព័ត៌មានខ្លីៗពាក់ព័ន្ធនឹងព្រះចៅ Tamim bin Hamad Al Thani៖

ព្រះចៅ Tamim bin Hamad Al Thani ទ្រង់ប្រសូតនៅថ្ងៃទី០៣ខែមិថុនា ឆ្នាំ១៩៨០។ ទ្រង់ជាបុត្រាទី៤ របស់អតីតព្រះចៅ Hamad bin Khalifa Al Thani។ ទ្រង់បានក្លាយជាព្រះចៅកាតា នៅថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៣ បន្ទាប់ពីព្រះបិតា ដាក់រាជ្យ។

ក្នុងឆ្នាំ២០១៣ ព្រះអង្គ បានក្លាយជាមេដឹកនាំកាន់អំណាចវ័យក្មេងបំផុត ក្នុងចំណោមប្រជាជាតិនៅឈូងសមុទ្រ។

រឿងមួយដែលមានភាពល្បីល្បាញគឺថា ព្រះអង្គជាអ្នកងប់ងុលនឹងកីឡា និងជាអ្នកលើកតម្កើងកីឡាជាទីបំផុត។ ក្រៅពីកីឡាបាល់ទាត់ ទ្រង់ក៏សព្វព្រះរាជហឫទ័យខ្លាំង ទៅលើកីឡាវាយតេន្នីសផងដែរ។

ព្រះអង្គបានជួយផ្សព្វផ្សាយកីឡា ជាផ្នែកមួយនៃគោលបំណងរបស់កាតា ដើម្បីលើកមុខមាត់ក្នុងឆាកអន្តរជាតិ។ ក្នុងឆ្នាំ២០០៦ កាសែត Al Ahram របស់អេហ្ស៊ីប បានបោះឆ្នោតព្រះអង្គ ជាប់ជាបុគ្គលកីឡាឆ្នើមបំផុតក្នុងពិភពអារ៉ាប់។

ព្រះអង្គបានបង្កើតអង្គការ Qatar Sports Investments និងដឹកនាំក្រុមប្រឹក្សានៃព្រឹត្តិការណ៍កីឡា Asian Games លើកទី១៥ ក្នុងទីក្រុង ដូហា។

ទ្រង់ក៏ជាសមាជិក នៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងជាប្រធានគណៈកម្មាធិការអូឡាំពិកជាតិផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sheen Services

ចុចអាន៖ កាតា បង្កើតប្រវត្តិសាស្រ្ត World Cup ក្លាយជាក្រុមម្ចាស់ផ្ទះទី១ ដែលចាញ់ទាំង៣ប្រកួត ក្នុងវគ្គចែកពូល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១៤ នាទី មុន

សំបុត្រ VIP ទស្សនាការប្រកួតរវាង Messi និង Ronaldo តម្លៃខ្ពស់កប់ក្ដោង

ព័ត៌មានជាតិ៣១ នាទី មុន

ក​.​ប​.​ប ចុះ​ពិសោធន៍​ផលិតផល​ត្រី​ប្រ​ម៉ា​ហើម​និង​ត្រីងៀត​គ្រប់​ប្រភេទ​នៅ​ស្រុក​ក្រគរ​រក​ពុំ​ឃើញ​មាន​សារ​ធាតុគីមី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរសាធារណការខេត្តបន្ទាយមានជ័យចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បី​ជំនួយស្មារតី​ដល់​អ្នកបើកបរ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ស្ថាប័ន Miss Grand ថៃ ប្រកាសមិនអនុញ្ញាតឱ្យអតីត Miss Universe ចូលរួមប្រកួតកម្មវិធីរបស់ខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

ទេសរដ្ឋមន្ត្រី លី ធុជ ចាត់​ទុក​ជំនួយ​របស់​ចិន គឺជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ដំណើរការ​ឆ្ពោះទៅ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥

Sokha Hotels

ព័ត៌មានពេញនិយម