កីឡា
២ រឿង អ្នកគួរដឹងពីជម្រើសជាតិកម្ពុជា ក្រោយចេញបញ្ជីឈ្មោះកីឡាករ ២៦ នាក់ ត្រៀមពាន AFF Cup
កាលពីម្សិលមិញ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើការកោះហៅកីឡាករចំនួន ២៦ នាក់ ចូលក្រុមជម្រើសជាតិ ដើម្បីចូលរួមហ្វឹកហាត់ត្រៀមប្រកួតពានរង្វាន់បាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup) ឆ្នាំ ២០២២ ដែលគ្រោងធ្វើនៅខែធ្នូនេះ។

កីឡាករទាំង ២៦ នាក់ មានមកពីក្លិបចំនួន ៥ នៃលីគកំពូលកម្ពុជារួមមាន វិសាខា ១០ នាក់, ភ្នំពេញក្រោន ៥ នាក់, បឹងកេត ៤ នាក់, ព្រះខ័នរាជស្វាយរៀង ២ នាក់ និងណាហ្គាវើលដ៍ ១ នាក់។ ក្រៅពីនេះ ក៏មានកីឡាករកូនកាត់លេងនៅក្រៅប្រទេស ២ នាក់ ចូលរួមផងដែរ។

ក្រោយចេញបញ្ជីឈ្មោះនេះរួច រឿងសំខាន់ ២ ដែលក្រុមនេះធ្វើភ្លាមៗមានដូចខាងក្រោម ៖
ទី១-កីឡាករទាំង ២៦ រូប នឹងចាប់ផ្ដើមហ្វឹកហាត់ពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២២ តទៅ នៅទីលានហ្វឹកហាត់របស់ក្លិបព្រះខ័នរាជស្វាយរៀង មុននឹងជម្រុះមកនៅត្រឹម ២៣ នាក់ ចុងក្រោយ ដើម្បីចេញទៅប្រកួតពានរង្វាន់បាល់ទាត់ដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ ដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣។
ទី២-ក្រុមនេះ នឹងចាកចេញពីកម្ពុជា ទៅកាន់ប្រទេសម៉ាឡេស៊ី នៅយប់ថ្ងៃទី ០៧ ខែធ្នូ នេះភ្លាមៗតែម្ដង ក្រោយបញ្ចប់កម្មវិធីពានរង្វាន់បាល់ទាត់កម្ពុជា ឬអង់គ្លេសគេហៅថា ‘CPL Football Award 2022’ ដើម្បីទៅធ្វើការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំជាមួយ ម៉ាឡេស៊ី នៅថ្ងៃទី ០៩ ខែដដែល។

បញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ស្ថិតនៅពូល A ជាមួយថៃ, ហ្វីលីពីន, ឥណ្ឌូណេស៊ី និងព្រុយណេ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


