កីឡា
លឹម ពិសុទ្ធ ឈ្នះពានកីឡាករឆ្នើមអាយុ២២ឆ្នាំប្រចាំលីគកំពូលកម្ពុជា២០២២
ខ្សែបម្រើប្រយុទ្ធវ័យក្មេង លឹម ពិសុទ្ធ បានក្លាយជាកីឡាករឆ្នើមអាយុក្រោម២២ឆ្នាំប្រចាំព្រឹត្តិការណ៍ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ រដូវកាល២០២២ បន្ទាប់រួមចំណែកដ៏សំខាន់ជួយក្លឹបភ្នំពេញក្រោនឈ្នះជើងឯក។

កាលពីរដូវកាលមុន ក៏ដូចជាដើមរដូវកាល លឹម ពិសុទ្ធ មិនបានបង្ហាញខ្លួនបានទៀងទាត់ទេទាំងក្លឹបភ្នំពេញក្រោន និងជម្រើសជាតិកម្ពុជា ដោយសារមានបញ្ហារបួស។ ទោះបីជាយ៉ាងណា បន្ទាប់ពីជាសះស្បើយពីរបួសរូបគេត្រូវបានគ្រូបង្វឹកដាក់ឲ្យលេងជាប្រចាំក្នុងរយៈពេលចុងក្រោយនេះ ហើយក៏រកបានគ្រាប់បាល់ជាបន្តបន្ទាប់រហូតបានក្លាយជាកីឡាករក្នុងស្រុកដែលរកបានគ្រាប់បាល់ច្រើនជាងគេ (១១គ្រាប់)។
ឥឡូវនេះ លឹម ពិសុទ្ធ បានជាប់ជម្រើសជាតិឈុតធំដែលកំពុងហ្វឹកហាត់ និងត្រៀមខ្លួនសម្រាប់ការប្រកួតបាល់ទាត់ជើងឯកអាស៊ានលំដាប់ទី១គឺ AFF Cup ដែលគ្រោងនឹងចាប់ផ្តើមនាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។
លឹម ពិសុទ្ធ និងក្រុមជម្រើសជាតិនឹងធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី យប់ថ្ងៃទី៧ ខែធ្នូ នេះដើម្បីប្រកួតមិត្តភាពអន្តរជាតិជាមួយម្ចាស់ផ្ទះម៉ាឡេស៊ី នាថ្ងៃទី៩ ខែធ្នូ ខាងមុខ។

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


