កីឡា
គ្រូកម្ពុជា មុនជួបម្ចាស់ផ្ទះល្ងាចនេះ «យើងចង់យ៉ាងហោចណាស់ស្មើជាមួយម៉ាឡេស៊ី»
លោក Ryu Hirose គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បាននិយាយថា លោកកំពុងសម្លឹងមើលយ៉ាងហោចណាស់លទ្ធផលស្មើសម្រាប់ការប្រកួតទល់នឹងម៉ាឡេស៊ី នៅពេលដែលក្រុមទាំងពីរប៉ះគ្នាក្នុងការប្រកួតមិត្តភាពនៅយប់នេះ នាពហុកីឡដ្ឋានជាតិ ក្នុងទីក្រុង Bukit Jalil។

នៅមុនការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដែលនឹងចាប់ផ្ដើមក្នុងរយៈពេលតិចជាងពីរសប្ដាហ៍ ទាំងម៉ាឡេស៊ី និងកម្ពុជា កំពុងប្រើប្រាស់ការប្រកួតនេះ ដើម្បីពង្រឹងក្រុមរៀងៗខ្លួន។
លោក Hirose បាននិយាយថា «យើងទើបតែបញ្ចប់ការប្រកួតខេមបូឌានព្រីមៀរលីគ (Cambodia Premier League) កាលពីថ្ងៃសៅរ៍មុន ហើយបន្ទាប់ពីនោះ ពួកយើងបានបន្តហ្វឹកហាត់ក្នុងប្រទេសកម្ពុជា មុនពេលមកទីនេះ»។

លោកបានបន្តថា «វាជារយៈពេលរៀបចំដ៏ខ្លី ប៉ុន្តែយើងបានរៀបចំក្រុមឲ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន។ ការប្រកួតយប់ថ្ងៃស្អែក យើងចង់ធ្វើឲ្យប្រាកដថា យ៉ាងហោចណាស់យើងទទួលបានមួយពិន្ទុ (ស្មើ) ខណៈសម្រាប់ AFF Mitsubishi Electric Cup 2022 យើងចង់ប្រកួតប្រជែង និងព្យាយាមទៅឲ្យឆ្ងាយតាមដែលអាចធ្វើទៅបានក្នុងការប្រកួត»។
សូមបញ្ជាក់ថា ការប្រកួតរវាងម្ចាស់ផ្ទះម៉ាឡេស៊ី ជាមួយ កម្ពុជា នឹងធ្វើឡើងនៅថ្ងៃសុក្រ ទី ០៩ ខែធ្នូ នេះ នាវេលាម៉ោង ៨ យប់ម៉ោងនៅកម្ពុជា (ត្រូវនឹងម៉ោង ៩ យប់នៅប្រទេសម៉ាឡេស៊ី)៕
ប្រភព ៖ aseanfootball.org
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


