កីឡា
ប្រទេសក្បែរខាង ថៃ និងឡាវ ឈ្នះការប្រកួតមិត្តភាពត្រៀម AFF Cup
ក្រុមបាល់ទាត់ជម្រើសជាតិថៃ និងឡាវ ទទួលបានជ័យជម្នះរៀងៗខ្លួនសម្រាប់ការប្រកួតមិត្តភាពកម្តៅសាច់ដុំត្រៀមប្រកួតពានរង្វាន់បាល់ទាត់ធំលំដាប់ទី១ប្រចាំតំបន់អាស៊ានគឺ AFF Cup ឆ្នាំ២០២២ ដែលនឹងចូលមកដល់នាសប្តាហ៍ក្រោយនេះ។

ក្រុមជម្រើសជាតិថៃបានឈ្នះក្រុមជម្រើសជាតិមីយ៉ាន់ម៉ាដោយលទ្ធផល ៦-០។ ចំណែក ជម្រើសជាតិឡាវ បានយកឈ្នះក្រុម U-23 ថៃ ដោយលទ្ធផល ១-០។ តាមរយៈការប្រកួតនេះ ថៃបានកំពុងត្រៀមខ្លួនទាំងឈុតធំ និង U-23 សម្រាប់ប្រកួតពានរង្វាន់ AFF Cup និងកកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ថៃ ជាក្រុមខ្លាំងនៅក្នុងពូល A ដែលមាន ឥណ្ឌូនេស៊ី ហ្វីលីពីន ព្រុយណេ និងកម្ពុជា ខណៈ ឡាវ ស្ថិតនៅពូល B ដែលមាន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និង មីយ៉ាន់ម៉ា។

កម្មវិធីប្រកួតរបស់ថៃ
- ព្រុយណេ vs ថៃ ថ្ងៃទី២០ ខែធ្នូ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
- ថៃ vs ហ្វីលីពីន ថ្ងៃទី២៦ ខែធ្នូ នៅប្រទេសថៃ
- ឥណ្ឌូនេស៊ី vs ថៃ ថ្ងៃទី២៩ ខែធ្នូ នៅប្រទេសថៃ
- ថៃ vs កម្ពុជា ថ្ងៃទី២ មករា ២០២៣ នៅប្រទេសថៃ
កម្មវិធីប្រកួតរបស់ឡាវ
- ឡាវ vs វៀតណាម ថ្ងៃទី២១ ខែធ្នូ នៅប្រទេសឡាវ
- ម៉ាឡេស៊ី vs ឡាវ ថ្ងៃទី២៤ ខែធ្នូ នៅប្រទេសម៉ាឡេស៊ី
- ឡាវ vs សិង្ហបុរី ថ្ងៃទី២៧ ខែធ្នូ នៅប្រទេសឡាវ
- មីយ៉ាន់ម៉ា vs ឡាវ ថ្ងៃទី៣០ ខែធ្នូ នៅប្រទេសមីយ៉ាន់ម៉ា
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


