កីឡា
អគ្គCAMSOC ៖ កម្ពុជាដាក់កីឡាករជើងខ្លាំងប្រកួតច្រើន ខណៈប្រទេសផ្សេងមិនដាក់កីឡាករល្អទាំងស្រុងមកលេង
ការប្រកួតកីឡាប្រដាល់ ជើងឯកអាស៊ីអាគ្នេយ៍ ដែលធ្វើឡើងក្នុងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ បានបញ្ចប់ជាផ្លូវការ ដោយមានប្រទេសចូលរួមចំនួន ៧ប្រកួតប្រជែង ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ហៅកាត់ថា CAMSOC បានបញ្ជាក់ក្រោយបញ្ចប់ការប្រកួតថា « ការប្រកួតនេះឃើញថា មានកីឡាករ ល្អៗច្រើនដែរ មានមកពី វៀតណាម មកពីមីយ៉ាន់ម៉ា សុទ្ធតែកីឡាករដែលមានគុណភាព ក្នុងនោះកីឡាករកម្ពុជា ក៍មានគុណភាព គួរអោយទុកចិត្តច្រើនដែរ ប៉ុន្តែនៅតែមានចំណុចខ្សោយ ដែលចង់ឲ្យកម្ពុជាយើង បង្កើនសមត្ថភាព ខាងកំលាំងកាយ ខាងគុណភាពរបស់គាត់បន្ថែមទៀត ។ បច្ចេកទេស ឃើញថាប្រដម ប្រសមគ្នាហើយ ភាពឈ្លៀសវៃ មិនទាន់គ្រប់គ្រាន់ ទេ ចឹង!កីឡាករ និងកីឡាការិនីរបស់យើង ត្រូវខិតខំបន្ថែមទៀត »។
អគ្គលេខាដដែលសង្កត់ធ្ងន់ថា « យើងមានប្រៀបជាងគេមែន ប៉ុន្តែមិនទាន់មានប្រៀបដល់កម្រិត ដែលយើងអាចមើលឃើញថា មានឧត្តមភាព លើសគេផុតនោះទេ ។ ហើយគេក៍មិនទាន់យកកីឡាករល្អៗ សម្រាប់ស៊ីហ្គេមមកឲ្យគ្រប់ជើងរបស់គេដែរ »។

រដ្ឋលេខាធិការក្រសួងទេសចរណ៍បន្តថា « ចឹង!យើងត្រូវពិនិត្យថា លក្ខណៈបច្ចេកទេសត្រូវតែមត់ចត់ ហើយត្រូវខិតខំក្នុងរយៈពេល២ ៣ ខែ ទៀតទេយើងដល់ស៊ីហ្គេមហើយ ។ ចឹងក្នុងរយៈពេល២ ទៅ៣ខែខាងមុខនេះ គ្រូ និង សហព័ន្ធ សូមជួយបង្វឹក និង ធ្វើការហ្វឹកហាត់ជាលក្ខណៈពិសេស ចាប់ពីពេលនេះតទៅ រហូតដល់ស៊ីហ្គេម អោយមានគុណផលកីឡា កើនឡើងមួយកម្រិតទៀត និងភាពឈ្លៀសវៃ មួយកម្រិតទៀត ។ ដៃគូល្អៗនិងចាំយើងបន្ថែមទៀត ហើយសង្ឃឹមថា និងទទួលបានជោគជ័យពេលយើងធ្វើម្ចាស់ផ្ទះបន្តទៀត »។

រំលឹកដែរថា សកម្មភាពកីឡា៤ប្រភេទបានរៀបចំឡើង ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រ លើកទី៩ (ជុំទី៣) នៅខេត្តព្រះសីហនុ ពិសេសការប្រកួតប្រដាល់គុនខ្មែរជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដែលជាបុរេព្រឹត្តិការណ៍ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ គឺជាក្ដីសង្ឃឹមមួយ សម្រាប់ដំណើរឆ្ពោះទៅព្រឹត្តិការណ៍ ប្រវត្តិសាស្ដ្រលើកដំបូង នៅកម្ពុជាគឺមានមហាជនគាំទ្រយ៉ាងច្រើនកុះករ ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


