កីឡា
កីឡាករបាល់ទាត់អ៊ីរ៉ង់ម្នាក់ នឹងត្រូវកាត់ទោសប្រហារជីវិត បន្ទាប់ពីតវ៉ាប្រឆាំងការស្លាប់របស់ Mahsa
កីឡាករបាល់ទាត់អាជីពអ៊ីរ៉ង់ម្នាក់ នឹងត្រូវបានកាត់ទោសប្រហារជីវិត បន្ទាប់ពីការតវ៉ាប្រឆាំងនឹងការស្លាប់របស់ នាង Mahsa Amini នេះបើយោងតាមសារព័ត៌មាន Iran Wire។

Amir Nasr-Azadani អាយុ ២៦ ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា ពាក់ព័ន្ធនឹងការសម្លាប់វរសេនីយ៍ឯកប៉ូលិសម្នាក់ និងសមាជិកកងជីវពលស្ម័គ្រចិត្ត ២ នាក់។ គេត្រូវបានចោទប្រកាន់ពីបទ «ធ្វើសង្គ្រាមប្រឆាំងនឹងព្រះ» ហើយនឹងត្រូវព្យួរក នេះបើយោងតាម Iran Wire។

សហភាពកីឡាករបាល់ទាត់អន្តរជាតិ FIFPRO បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា វាមាន “ការភ្ញាក់ផ្អើល និងឈឺចាប់” ចំពោះព័ត៌មាននេះ។ ហើយបាននិយាយថា “យើងឈរនៅក្នុងសាមគ្គីភាពជាមួយ Amir និងអំពាវនាវឲ្យមានការដកចេញនូវការដាក់ទណ្ឌកម្មរបស់គាត់ជាបន្ទាន់”។

មានការតវ៉ាយ៉ាងទូលំទូលាយនៅក្នុងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីការស្លាប់របស់ Amini ក្នុងខែកញ្ញា ដែលបានស្លាប់នៅក្នុងមន្ទីរឃុំឃាំង បន្ទាប់ពីត្រូវបានឃុំខ្លួនដោយប៉ូលិសសីលធម៌ ដោយសង្ស័យថានាងបានបំពានច្បាប់ដ៏តឹងរ៉ឹងរបស់ប្រទេសជុំវិញការគ្របក្បាល។

សាក្សីបានចោទមន្ត្រីប៉ូលិសថា បានបង្ខំនាងចូលក្នុងឡាន ហើយវាយនាង។
Nasr-Azadani លេងចុងក្រោយឲ្យក្លិប Tractor នៃលីគកំពូលអ៊ីរ៉ង់ (Persian Gulf Pro League) ប៉ុន្តែមិនបានលេងចាប់តាំងពីការបង្ហាញខ្លួនចុងក្រោយរបស់គេក្នុងខែវិច្ឆិកា ឆ្នាំ ២០១៧។
យោងតាម Iran Wire គេ (Nasr-Azadani) គឺជាជនជាតិអ៊ីរ៉ង់ម្នាក់ ក្នុងចំណោម ២៨ នាក់ ដែលត្រូវកាត់ទោសប្រហារជីវិតដោយសារតែការតវ៉ារបស់ពួកគេ។ នៅថ្ងៃទី ០៨ ខែធ្នូ អ៊ីរ៉ង់ បានធ្វើការប្រហារជីវិតលើកដំបូងទាក់ទងនឹងការតវ៉ា៕
ប្រភព ៖ insider.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


