កីឡា
ក្មួយស្ដេចព្រុយណេ មិនមានឈ្មោះលេងពាន AFF Cup 2022 ទល់នឹង កម្ពុជា
សមាគមកីឡាបាល់ទាត់ នៃប្រទេសព្រុយណេ (FABD) ទីបំផុតបានប្រកាសបញ្ជីឈ្មោះកីឡាករចំនួន ២៣ នាក់ ជាផ្លូវការហើយ ដើម្បីចូលរួមប្រកួតពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup 2022) ចុងខែនេះ។

ព្រុយណេ ស្ថិតនៅពូល A ជាមួយ កម្ពុជា, ថៃ, ហ្វីលីពីន និងឥណ្ឌូណេស៊ី ខណៈក្រុមនេះទើបតែបានឡើងមកកាន់វគ្គចែកពូលជាលើកដំបូងក្នុងរយៈពេល ២៦ ឆ្នាំ។ លើកចុងក្រោយដែលគេបានលេងវគ្គចែកពូលនេះគឺនៅឆ្នាំ ១៩៩៦។

នៅក្នុងបញ្ជីកីឡាករទាំងអស់សុទ្ធតែលេងនៅលីគកំពូលព្រុយណេ (Brunei Super League) ហើយក្នុងនោះមានកីឡាករ ៤ នាក់ ដែលមានអាយុក្រោម ២៣ ឆ្នាំ នៅក្នុងក្រុម។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ក្មួយបង្កើតរបស់ព្រះមហាក្សត្រព្រុយណេ Hassanal Bolkiah គឺកីឡាករ Faiq Jefri Bolkiah មិនមានឈ្មោះនៅក្នុងក្រុមនោះទេ។ Faiq Jefri Bolkiah បច្ចុប្បន្នកំពុងលេងឲ្យក្លិប Chonburi FC នៃលីគកំពូលថៃ។

ព្រះអង្គម្ចាស់ Faiq Jefri Bolkiah គឺជាព្រះរាជបុត្ររបស់ស្ដេចអង្គមុន Jefri Bolkiah ibni Omar Ali Saifuddien III ដែលត្រូវជាព្រះរាម (បងបង្កើត) របស់ព្រះមហាក្សត្របច្ចុប្បន្ន Hassanal Bolkiah។

មកទល់ពេលនេះកីឡាករ និងមន្ត្រី បានធ្វើដំណើរទៅកាន់ទីក្រុងគូឡាឡាំពួរ សម្រាប់ការរៀបចំ និងការប្រកួតមិត្តភាពនាពេលខាងមុខ មុនពេលការប្រកួតដំបូងរបស់ពួកគេនឹងចាប់ផ្ដើមជាមួយប្រទេសថៃ។
ព្រុយណេ នឹងត្រូវជួប កម្ពុជា នៅក្នុងជំនួបទី ៣ ប្រចាំពូល ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ លើទឹកដីកម្ពុជា ពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។

ព្រុយណេ បានឡើងមកវគ្គចែកពូលនេះ ក្រោយប្រកួតជម្រុះឈ្នះ ទីម័រខាងកើត លទ្ធផលទាំងពីរជើង ៦-៣។ ដូច្នេះការឡើងមកវគ្គនេះ ព្រុយណេ ដែលជាក្រុមមានចំណាត់ថ្នាក់ទាបជាងគេនឹងស្ថិតនៅក្នុងពូល A ជួប កម្ពុជា នៅប្រកួតទី ៣ ត្រូវនឹងថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ លើទឹកដីរាជធានីភ្នំពេញ ខណៈគេក៏ត្រូវជួបក្រុម ៣ ផ្សេងទៀត រួមមាន ថៃ, ហ្វីលីពីន និងឥណ្ឌូណេស៊ី៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


