កីឡា
មុនប៉ះកម្ពុជាថ្ងៃទី២០នេះ ហ្វីលីពីន ចាញ់ វៀតណាម ចុងម៉ោងល្ងាចមិញ
ក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីនបានចាញ់ជម្រើសជាតិ វៀតណាម ១-០ ប៉ុណ្ណោះក្នុងជំនួបមិត្តភាពអន្តរជាតិកាលពីល្ងាចថ្ងៃទី១៤ ខែធ្នូ នេះដើម្បីជាការត្រៀមខ្លួនប្រកួតជើងឯកអាស៊ាន AFF Championship ឆ្នាំ២០២២។

ការប្រកួតស្ទើរតែបញ្ចប់ដោយលទ្ធផលស្មើគ្នាទៅហើយ ប៉ុន្តែកីឡាករវៀតណាម Van Quyet បានរកគ្រាប់បាល់ជ័យជម្នះនៅនាទី ៩០+២ ដើម្បីបង្កើនទំនុកចិត្តក្នុងការត្រៀមខ្លួនប្រជែងជើងឯក AFF Cup ដែលនឹងចាប់ផ្តើមនាថ្ងៃទី២០ ខែធ្នូ ខាងមុខនេះ។

ចំពោះការប្រកួតមិត្តភាពផ្សេងទៀតនៅតំបន់អាស៊ាន ជម្រើសជាតិម៉ាឡេស៊ី បានយកឈ្នះ ម៉ាឌីវ ដោយលទ្ធផល ៣-០ បន្ទាប់ពីកាលពីថ្ងៃទី៩ ខែធ្នូ បានយកឈ្នះកម្ពុជាដោយលទ្ធផល ៤-០។ ចំណែកថៃមិនបានបន្តជ័យជម្នះទេ ដោយសារល្ងាចមិញចាញ់ ឆៃនីយតៃប៊ិ ១-០ បន្ទាប់ពីកាលពីថ្ងៃទី១១ ខែធ្នូ បានលត់ មីយ៉ាន់ម៉ា ៦-០។
ផ្ទុយទៅវិញ ល្ងាចមិញ ក្រុមត្រៀមស៊ីហ្គេមរបស់ថៃគឺ U23 បានលត់ជម្រើសជាតិឡាវ ៥-០ បន្ទាប់ពីជួបគ្នាម្តងហើយកាលពីថ្ងៃទី១១ យុវជនថៃចាញ់ឡាវ ១-០។

ទាំងនេះជាការត្រៀមខ្លួនរបស់ក្រុមប្រចាំតំបន់អាស៊ាន ខណៈថ្ងៃទី២០ ខែធ្នូ ក្រុមខ្លាំង ហ្វីលីពីន ត្រូវធ្វើដំណើរមកប្រកួតជាមួយម្ចាស់ផ្ទះកម្ពុជា វេលាម៉ោង៥ល្ងាច នៅពហុកីឡដ្ឋានជាតិមរតកតេជោ បើកឆាកពូល A ពានរង្វាន់ AFF Championship។ ពូលជាមួយគ្នា ក្នុងថ្ងៃដដែល ថៃ ធ្វើដំណើរទៅប្រកួតជាមួយ ព្រុយណេ វេលាម៉ោង៨:៣០នាទីយប់ នៅទឹកដីប្រទេសម៉ាឡេស៊ី។
ចំណែក នៅពូល B ថ្ងៃទី២១ ខែធ្នូ ម្ចាស់ផ្ទះមីយ៉ាន់ម៉ា ទទួល ម៉ាឡេស៊ី វេលាម៉ោង៤:៣០នាទីល្ងាច ខណៈ ឡាវ ទទួល វៀតណាម វេលាម៉ោង៩:៣០នាទីយប់៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


