កីឡា
ក្រូអាត បានលុយប៉ុន្មាន សម្រាប់ចំណាត់ថ្នាក់លេខ៣ World Cup?
ក្រុមបាល់ទាត់ឥដ្ឋការ៉ូក្រូអាត បានយកឈ្នះតោអាហ្វ្រិកម៉ារ៉ុក ក្នុងលទ្ធផល ២-១ ទទួលចំណាក់ថ្នាក់លេខ៣ ពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២។

លេងបានតែ៧នាទីប៉ុណ្ណោះ ខ្សែការពារ Joško Gvardiol តែតបញ្ចូលទីយ៉ាងល្អ ជួយឲ្យក្រូអាតនាំមុខ១-០។ ប៉ុន្តែរំលងមិនបាន៣នាទីផង កីឡាករ Achraf Dari តែតបានមួយគ្រាប់វិញ ជួយឲ្យម៉ារ៉ុកតាមស្មើ។

ការប្រកួតអូសបន្លាយដល់ជិតចប់តង់ទី១ ពោលគឺនៅនាទីទី៤២ កីឡាករ Mislav Oršić ស៊ុតបានមួយគ្រាប់ ជួយឲ្យក្រូអាត នាំមុខ ម៉ារ៉ុក សាជាថ្មី។ ហើយលទ្ធផល ២-១ ក៏បន្តរហូតដល់ចប់៩០នាទី។

សម្រាប់ក្រូអាត ដែលជាប់ចំណាត់ថ្នាក់លេខ៣នៅ World Cup នឹងទទួលបានប្រាក់រង្វាន់ ២៧លានដុល្លារអាមេរិក ខណៈម៉ារ៉ុក លេខ៤ទទួលបាន២៥លានដុល្លារអាមេរិក៕
អត្ថបទ៖ Vann Vann
ចុចអាន៖ បានលេខ៤ មែន តែម៉ារ៉ុក ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល និងឈ្នះក្នុងដួងចិត្តមនុស្សគ្រប់គ្នា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


