កីឡា
សឿយ វិសាល មុនជួបហ្វីលីពីនស្អែក ៖ «យើងឥលូវកំពុងមានទំនុកចិត្តខ្លាំងជាងមុន…»
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតបើកឆាកពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup) ជាមួយ ក្រុមជម្រើសជាតិហ្វីលីពីន នាល្ងាចថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ ស្អែកនេះ ខណៈសមាជិកក្រុមព្រះខ័នរាជស្វាយរៀង និងជាប្រធានក្រុមជម្រើសជាតិ កីឡាករ សឿយ វិសាល បានចេញមកបញ្ជាក់ថា «យើងឥលូវកំពុងមានទំនុកចិត្តខ្លាំងជាងមុន…»។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមកដល់ សឿយ វិសាល បាននិយាយដូច្នេះថា «ខ្ញុំមានអារម្មណ៍រីករាយ ហើយក្រុមទាំងមូលដែលបានមានឱកាសសម្រាប់ការប្រកួតនៅថ្ងៃស្អែក សម្រាប់ការត្រៀមខ្លួនរបស់ពួកយើងទាំងអស់គ្នា ពួកយើងបានត្រៀមខ្លួនរួចជាស្រេចហើយ ហើយពួកយើងក៏ប្ដេជ្ញាចិត្តប្រឹងប្រែងលេងឲ្យអស់ពីសមត្ថភាព និងប្រឹងប្រែងរកផលវិជ្ជមានមួយ ដើម្បីជូនក្រុមរបស់ពួកយើង ហើយនឹងអ្នកគាំទ្ររបស់ពួកយើងទូទាំងប្រទេស»។

និយាយពីផលវិជ្ជមានដែលជាចំណុចគោលដៅត្រូវប្រើប្រាស់សម្រាប់ការប្រកួត ប្រធានក្រុមព្រះខ័នរាជស្វាយរៀងរូបនេះបានឲ្យដឹងថា «យើងទាំងអស់គ្នាបានដឹងហើយ ពេលដែលយើងទៅប្រកួតនៅម៉ាឡេស៊ី យើងធ្វើមិនសូវបានល្អទេ នៅពេលដែលយើងត្រលប់មកវិញ ពួកយើងមានអារម្មណ៍ថាប្រមូលអារម្មណ៍ហ្វឹកហាត់ ហើយនឹងរបៀបលេងរបស់ពួកយើងកាន់តែល្អជាងមុន ហើយគោលដៅដែលគ្រូគាត់ដាក់ឲ្យពួកយើងបានធ្វើល្អ ហើយពួកយើងជឿជាក់ថាថ្ងៃស្អែកនេះយើងនឹងរកផលវិជ្ជមានបាន យើងឥលូវកំពុងមានទំនុកចិត្តខ្លាំងជាងមុន និងមុនយើងទៅប្រកួតនៅម៉ាឡេស៊ី»។
«យើងគិតថាកីឡាករហ្វីលីពីន ពួកគេមានមាឌធំ ហើយយើងក៏មានតាក់ទិចសម្រាប់លេងជាមួយនឹងពួកគេ នេះគឺជាអ្វីដែលយើងជឿជាក់លើក្រុមរបស់ពួកយើង ច្បាស់ហើយថាពួកយើងរួចរាល់រួចជាស្រេចសម្រាប់ការប្រកួតនៅថ្ងៃស្អែកនេះ»។ កីឡាករវ័យ ២៧ ឆ្នាំរូបនេះ បានសង្កត់ធ្ងន់។
សូមបញ្ជាក់ថា ការប្រកួតរវាង កម្ពុជា ជាមួយ ហ្វីលីពីន នាវេលាម៉ោង ៥ ល្ងាច ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


