កីឡា
រឿងសំខាន់ ៣ ដែល កម្ពុជា ធ្វើបាន ក្រោយយកឈ្នះ ហ្វីលីពីន ក្នុងពាន AFF Cup យប់មិញ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានយកឈ្នះ ក្រុមជម្រើសជាតិហ្វីលីពីន ដោយលទ្ធផល ៣-២ ក្នុងជំនួបបើកពូល នៃពូល A ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Mitushibishi Electric Cup) ឆ្នាំ ២០២២ នាពហុកីឡដ្ឋានជាតិមរតកតេជោ។

ក្នុងរាត្រីប្រវត្តិសាស្ត្រមួយសម្រាប់បាល់ទាត់កម្ពុជា វាជាការរកគ្រាប់បាល់បាន ២ គ្រាប់ ពីកីឡាករជើងចាស់ រ៊ឹង ប៊ុនហៀង ដែលទាំងគ្រាប់ដំបូង និងគ្រាប់ចុងក្រោយ ដោយការស៊ុតបន្ថែមពី អ៊ន ច័ន្ទប៉ូលីន គ្រប់គ្រាន់ ដើម្បីយកឈ្នះក្រុមហ្វីលីពីន ដែលរកគ្រាប់បាល់ទាំង ២ គ្រាប់ ដោយកីឡាករ Kenshiro Daniels។

ជាមួយនឹងជ័យជម្នះនេះផងដែរ កម្ពុជា បានបង្កើតរឿងសំខាន់ៗមួយចំនួន ដើម្បីកត់ចូលទៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ក្នុងអាស៊ីអាគ្នេយ៍ ក៏ដូចជានិយាយក្រៅពីបាល់ទាត់ក្នុងអាស៊ីអាគ្នេយ៍។
ទី១ ៖ ជ័យជម្នះប្រកួតទី ១ គឺជាការឈ្នះក្នុងជំនួបបើកឆាកសម្រាប់កម្ពុជា ជាលើកដំបូងក្នុងវគ្គចែកពូល ចាប់តាំងពីបានចូលរួមពានរង្វាន់នេះនៅឆ្នាំ ១៩៩៦។
កម្ពុជា បានលេងវគ្គចែកពូលចំនួន ៩ ដង ក្នុងចំណោម ១៤ ដង ក្នុងនោះមិនដែលរកពិន្ទុបាននៅប្រកួតដំបូង នៃវគ្គចែកពូលឡើយ ជាទូទៅប្រកួតទី ៣ ជាប្រកួតដែលកម្ពុជា រកពិន្ទុបានលើកដំបូង។
ទី២ ៖ ជាការឈ្នះជាលើកទី ៥ ក្នុងពានរង្វាន់នេះ កម្ពុជាឈ្នះលើកដំបូងនៅក្នុងឆ្នាំ ២០០០ (កាលនោះឈ្នះ ឡាវ ៣-០) ក្រោយមកឈ្នះនៅឆ្នាំ ២០០២ (កាលនោះឈ្នះ ហ្វីលីពីន ១-០) បន្ទាប់មកលើកទី ៣ នៅឆ្នាំ ២០១៨ (កាលនោះឈ្នះ ឡាវ ៣-១) និងលើកទី ៤ ឈ្នះឡាវ នៅឆ្នាំ ២០២០ កន្លងទៅថ្មីៗ និងលើកទី ៥ កាលពីយប់មិញ។
ទី៣ ៖ ការត្រលប់មកយកឈ្នះហ្វីលីពីន ជាលើកដំបូងក្រោយខកខានយកឈ្នះរយៈពេល ២០ ឆ្នាំគត់ ពោលគឺតាំងពីឆ្នាំ ២០០២ ដែលកម្ពុជា បានយកឈ្នះ ១-០ ក្នុងពានរង្វាន់ដូចគ្នា។
គួរបញ្ជាក់ថា កម្ពុជា នៅសល់ ៣ ប្រកួតទៀតក្នុងពានរង្វាន់នេះ ដោយនៅថ្ងៃទី ២៣ ខែធ្នូ ត្រូវជួបម្ចាស់ផ្ទះឥណ្ឌូណេស៊ី បន្ទាប់មកថ្ងៃទី ២៩ ទទួលព្រុយណេ ក្នុងដីវិញម្ដង និងចុងក្រោយនៅថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៣ ត្រូវជួបថៃ នៅទីក្រុងបាងកក៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


