កីឡា
លោក Honda មិនអាចទទួលយកបានទេចំពោះពេលវេលាប៉ះឥណ្ឌូនេស៊ីស្អែក
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ីកាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ម្សិលមិញដើម្បីប្រកួតជាមួយម្ចាស់ផ្ទះនាថ្ងៃទី២៣ ខែធ្នូ ស្អែកនេះក្នុងពានរង្វាន់ AFF Championship វគ្គសន្សំពិន្ទុក្នុងពូល A។

សម្រាប់ពេលវេលានេះ លោក Keisuke Honda អ្នកចាត់ការទូទៅជម្រើសជាតិកម្ពុជាមិនអាចទទួលយកបានទេ ពីព្រោះក្រុមកម្ពុជាគ្មានពេលវេលាហ្វឹកហាត់ និងចាញ់ប្រៀបម្ចាស់ផ្ទះឥណ្ឌូនេស៊ី ដែលជាប្រកួតលើកដំបូងទៀត ខណៈកម្ពុជាទើបតែប្រកួតកាលពីថ្ងៃទី២០ ខែធ្នូនេះ។
លោកបានលើកឡើងថា ៖«ពេលវេលាសម្រាប់ការប្រកួត Mitsubishi Cup មិនអាចទទួលយកបានទេ។ អ្នកអាចគិតស្រមៃមើលទៅពេលវេលាខាងក្រោម? ថ្ងៃទី២០ ធ្នូ វេលាម៉ោង៥ល្ងាច ប្រកួតជាមួយហ្វីលីពីន។ ថ្ងៃទី២១ ខែធ្នូ ពេលព្រឹក ធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ី (អត់បានហ្វឹកហាត់សោះ)។ ថ្ងៃទី២២ ខែធ្នូ ជាការហ្វឹកហាត់ផ្លូវការមុនការប្រកួត ហើយថ្ងៃទី២៣ ខែធ្នូ វេលាម៉ោង៤:៣០នាទី ប្រកួតជាមួយឥណ្ឌូនេស៊ី។ ហើយឥណ្ឌូនេស៊ីជាការប្រកួតលើកទី១ជាមួយកម្ពុជាថែមទៀត»។

អ្នកគាំទ្រដឹងស្រាប់ហើយថា ការធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ីត្រូវការពេលវេលាយូរហោចណាស់ក៏មួយថ្ងៃដែរ ពីព្រោះត្រូវចេញពីប្រទេសកម្ពុជាទៅប្រទេសថៃ រួចប្តូរជើងយន្តហោះបន្តទៅឥណ្ឌូនេស៊ី ដូច្នេះត្រូវការពេលវេលាច្រើនទើបទៅដល់ទីក្រុងហ្សាកាតា។ គ្រាន់តែពេលវេលាធ្វើដំណើរគឺចំណាយពេលវេលាមួយថ្ងៃបាត់ ហើយនៅថ្ងៃទី២២នេះគឺជាការហ្វឹកហាត់ផ្លូវការមុនការប្រកួត។ សរុបទៅក្រុមកម្ពុជាចាញ់ប្រៀបទាំងស្រុងតែម្តង។
តាមការឲ្យដឹងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាថា ក្រុមជម្រើសជាតិកម្ពុជាបានទៅដល់ឥណ្ឌូនេស៊ី វេលាម៉ោង១០យប់ ដោយសារជើងហោះហើរត្រូវបានពន្យារពេល២ដង។ ដូច្នេះកុំឡើយនិយាយដល់ការហ្វឹកហាត់ សូម្បីតែពេលវេលាសម្រាកខ្លះក៏គ្មានផង។
មែនទែនទៅ តាមធម្មតា ពេលវេលារៀបចំការប្រកួតចន្លោះពេល៣ថ្ងៃម្តងនេះសម្រាប់តែព្រឹត្តិការណ៍ប្រកួតដែលរៀបចំក្នុងប្រទេសមួយ ដែលក្រុមនីមួយៗស្ថិតនៅក្នុងប្រទេសនោះតែម្តងពោលគឺមិនមែនជាពេលវេលាសម្រាប់ការធ្វើដំណើរទៅប្រកួតឡើយ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


