កីឡា
បើកម្ពុជាឈ្នះព្រុយណេ ថ្ងៃទី២៩ធ្នូនេះ នឹងបង្កើតប្រវត្តិឈ្នះ២លើកក្នុងវគ្គចែកពូល AFF Cup
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានចូលរួមប្រកួត៩លើកហើយវគ្គសន្សំពិន្ទុក្នុងពូលនៃពានរង្វាន់ AFF Championship ចាប់តាំងពីបង្កើតឡើងជាផ្លូវការកាលពីឆ្នាំ១៩៩៦។ ដោយមិននិយាយពីប្រវត្តិក្នុងជម្រុះដើម្បីទទួលបានកៅអីឡើងវគ្គចែកពូល កម្ពុជាមិនធ្លាប់បានឈ្នះពីរលើកទេក្នុងរដូវកាលនីមួយៗបើគិតចាប់ពីឆ្នាំ១៩៩៦ដល់ឆ្នាំ២០២០កន្លងទៅ។

ឆ្នាំ១៩៩៦ កម្ពុជាចាញ់ទាំង៤ប្រកួត, ឆ្នាំ២០០០ ឈ្នះ១ប្រកួត ចាញ់៣ប្រកួត, ឆ្នាំ២០០២ ឈ្នះ១ប្រកួត ចាញ់៣ប្រកួត, ឆ្នាំ២០០៤ ចាញ់ទាំង៤ប្រកួត, ឆ្នាំ២០០៨ ចាញ់ទាំង៣ប្រកួត, ឆ្នាំ២០១៦ ចាញ់ទាំង៣ប្រកួត និងឆ្នាំ២០២០ ឈ្នះ១ប្រកួត ចាញ់៣ប្រកួត។
ឆ្នាំ២០២២នេះ កម្ពុជាអាចនឹងបង្កើតប្រវត្តិឈ្នះ២ប្រកួត ប្រសិនបើឈ្នះ ព្រុយណេ នៅថ្ងៃទី២៩ ខែធ្នូនេះ បន្ទាប់ពីឈ្នះ ហ្វីលីពីន ស្របពេល ព្រុយណេ ជាក្រុមដែលកម្ពុជាសង្ឃឹមច្រើនក្នុងការទទួលបានជ័យជម្នះ។

ឆ្នាំ១៩៩៦ វគ្គចែកពូល កម្ពុជា ស្ថិតនៅពូល A ចាញ់ទាំង៤ប្រកួត
- ចាញ់ វៀតណាម ១-៣
- ចាញ់ មីយ៉ាន់ម៉ា ១-៥
- ចាញ់ ឥណ្ឌូនេសី ០-៣
ឆ្នាំ២០០០ វគ្គចែកពូល កម្ពុជា ស្ថិតនៅពូល B ឈ្នះ១ប្រកួត និងចាញ់៣ប្រកួត
- ចាញ់ សិង្ហបុរី ០-១
- ចាញ់ វៀតណាម ០-៦
- ចាញ់ ម៉ាឡេស៊ី ២-៣
- ឈ្នះ ឡាវ ៣-០
ឆ្នាំ២០០២ វគ្គចែកពូល កម្ពុជា ស្ថិតនៅពូល A ឈ្នះ១ និងចាញ់៣
- ចាញ់ វៀតណាម ២-៩
- ចាញ់ ឥណ្ឌូនេស៊ី ២-៤
- ចាញ់ មីយ៉ាន់ម៉ា ០-៥
- ឈ្នះ ហ្វីលីពីន ១-០
ឆ្នាំ២០០៤ វគ្គចែកពូល កម្ពុជា ស្ថិតនៅពូល A ចាញ់ទាំង៤ប្រកួត
- ចាញ់ វៀតណាម ១-៩
- ចាញ់ ឡាវ ១-២
- ចាញ់ ឥណ្ឌូនេស៊ី ០-៨
- ចាញ់ សិង្ហបុរី ០-៣
ឆ្នាំ២០០៨ វគ្គចែកពូល កម្ពុជា ស្ថិតនៅពូល A ចាញ់ទាំង៣ប្រកួត។
- ចាញ់ សិង្ហបុរី ០-៥
- ចាញ់ ឥណ្ឌូនេស៊ី ០-៤
- ចាញ់ មីយ៉ាន់ម៉ា ២-៣
ឆ្នាំ២០១៦ វគ្គចែកពូល កម្ពុជា ស្ថិតនៅពូល B ចាញ់ទាំង៣ប្រកួត។
- ចាញ់ ម៉ាឡេស៊ី ២-៣
- ចាញ់ មីយ៉ាន់ម៉ា ១-៣
- ចាញ់ វៀតណាម ១-២
ឆ្នាំ២០១៨ វគ្គចែកពូល កម្ពុជាស្ថិតក្នុងពូល A ឈ្នះ១ប្រកួត និងចាញ់៣ប្រកួត។
- ចាញ់ ម៉ាឡេស៊ី ០-១
- ចាញ់ មីយ៉ាន់ម៉ា ១-៤
- ឈ្នះ ឡាវ ៣-១
- ចាញ់ វៀតណាម ០-៣
ឆ្នាំ២០២០ វគ្គចែកពូល កម្ពុជា ស្ថិតនៅពូល B ឈ្នះ១ប្រកួត និងចាញ់៣ប្រកួត។
- ចាញ់ ម៉ាឡេស៊ី ១-៣
- ចាញ់ ឥណ្ឌូនេស៊ី ២-៤
- ឈ្នះ ឡាវ ៣-០
- ចាញ់ វៀតណាម ០-៤
ឆ្នាំ២០២២ វគ្គចែកពូល កម្ពុជា ស្ថិតនៅ A
- ឈ្នះ ហ្វីលីពីន ៣-២ ថ្ងៃទី២០ ធ្នូ នៅពហុកីឡដ្ឋានជាតិមរតកតេជោ
- ចាញ់ ឥណ្ឌូនេស៊ី ២-១ ថ្ងៃទី២៣ ធ្នូ នៅទីក្រុងហ្សាកាតា
- កម្ពុជា vs ព្រុយណេ ថ្ងៃទី២៩ ធ្នូ នៅពហុកីឡដ្ឋានជាតិមរតកតេជោ
- ថៃ vs កម្ពុជា ថ្ងៃទី២ មករា ២០២៣ នៅប្រទេសថៃ។
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


