កីឡា
កីឡាករខ្មែរ៧នាក់ធ្លាប់ស៊ុតចូលព្រុយណេ នៅតែ សុខផេង និង វិសាល ប៉ះស្អែកជាថ្មី
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងព្រុយណេ ធ្លាប់បានជួបប្រកួតគ្នាជាច្រើនលើកទាំងពានរង្វាន់ AFF Championship, ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ការប្រកួតកម្រិតយុវជន និងមិត្តភាពអន្តរជាតិ ហើយក៏មានកីឡាករខ្មែរជាច្រើនរូបរកបានគ្រាប់បាល់លើព្រុយណេ។

ថ្ងៃនេះសូមបង្ហាញកីឡាករកម្ពុជា៧រូបដែលធ្លាប់ស៊ុតចូលព្រុយណេ សម្រាប់ឈុតធំ ក្នុងជំនួបពានរង្វាន់ និងមិត្តភាពអន្តរជាតិផ្លូវការ។ កីឡាករទាំង៧រូបនោះរកបាន១៥គ្រាប់គឺ ប្រាក់ មុន្នីឧត្តម ៥គ្រាប់, កែវ សុខផេង ៣គ្រាប់, សំអែល ណាសា ២គ្រាប់, ឃីម បូរី ២គ្រាប់, ឈិន ឈឿន ១គ្រាប់, វ៉ា ឃ្វីនទីន ១គ្រាប់ និង សឿយ វិសាល ១គ្រាប់។
កីឡាករកម្ពុជាដែលធ្លាប់រកបានគ្រាប់បាល់លើព្រុយណេកន្លងមកមានតែ២រូបប៉ុណ្ណោះដែលនឹងអាចលេងទល់នឹងព្រុយណេ នាថ្ងៃស្អែកនេះគឺ ខ្សែប្រយុទ្ធ កែវ សុខផេង និងខ្សែការពារ សឿយ វិសាល។

ខាងក្រោមជាប្រវត្តិជួបគ្នាសម្រាប់ឈុតធំ
- -១៦ វិច្ឆិកា ២០០៦ ៖ ព្រុយណេ ១-១ កម្ពុជា ក្នុងពាន AFF Cup វគ្គជម្រុះ (សំអែល ណាសា១គ្រាប់)។
- -២៥ តុលា ២០០៨ ៖ កម្ពុជា ២-១ ព្រុយណេ ក្នុងពាន AFF Cup វគ្គជម្រុះ (សំអែល ណាសា១គ្រាប់ និង ឃីម បុរី ១គ្រាប់)
- -០៩ តុលា ២០១២ ៖ ព្រុយណេ ៣-២ កម្ពុជា ក្នុងពាន AFF Cup វគ្គជម្រុះ (ប្រាក់ មុន្នីឧត្តម១គ្រាប់ និង ឃីម បូរី១គ្រាប់)។
- -២០ តុលា ២០១៤ ៖ កម្ពុជា ១-០ ព្រុយណេ ក្នុងពាន AFF Cup វគ្គជម្រុះ (ឈិន ឈឿន ១គ្រាប់)។
- -០៣ វិច្ឆិកា ២០១៥ ៖ កម្ពុជា ៦-១ ព្រុយណេ សម្រាប់មិត្តភាព (ប្រាក់ មុន្នីឧត្តម ២គ្រាប់ វ៉ា ឃ្វីនទីន១គ្រាប់, កែវ សុខផេង ២គ្រាប់ និង សឿយ វិសាល ១គ្រាប់)។
- -១៨ តុលា ២០១៦ ៖ កម្ពុជា ៣-០ ព្រុយណេ ក្នុងពាន AFF Cup វគ្គជម្រុះ (ប្រាក់ មុន្នីឧត្តម ២គ្រាប់ និង កែវ សុខផេង១គ្រាប់)៕
អត្ថបទ៖ វីរបុត្រ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៥ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


