កីឡា
ព្រឹកនេះ ក្រុមកម្ពុជា ចេញដំណើរទៅថៃ ត្រៀមប្រកួតថ្ងៃទី២ មករា
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវធ្វើដំណើរទៅប្រទេសថៃព្រឹកសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ ដើម្បីត្រៀមខ្លួនប្រកួតជាមួយម្ចាស់ផ្ទះ ថៃ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្នុងការប្រកួតបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូល A បន្ទាប់ពីជម្រើសជាតិទាំងពីរបានបញ្ចប់ការប្រកួត៣លើកដូចគ្នា។
ដើម្បីបង្កើតប្រវត្តិសាស្ត្រជាលើកដំបូងក្នុងឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFF Mitsubishi Electric Cup កម្ពុជាដាច់ខាតត្រូវតែយកឈ្នះម្ចាស់ផ្ទះថៃ ប៉ុន្តែប្រសិនបើស្មើ ឬចាញ់ពិតជាពិបាកហើយ។

ម្ចាស់ផ្ទះថៃល្ងាចមិញបានត្រឹមស្មើ ១-១ ជាមួយម្ចាស់ផ្ទះឥណ្ឌូនេស៊ី ដោយមាន៧ពិន្ទុស្មើគ្នា ខណៈកម្ពុជាឈ្នះព្រុយណេ ៥-១ មាន៦ពិន្ទុ ដូច្នេះការប្រកួតចុងក្រោយថៃនឹងខំប្រឹងខ្លាំងដើម្បីឈរលើកំពូលតារាងពូល A ពីព្រោះ ឥណ្ឌូនេស៊ី ជួបហ្វីលីពីនចុងក្រោយក៏អាចប្រជែងកំពូលតារាងដែរ។

តារាងពិន្ទុបណ្ណោះអាសន្នពូល A
-ថៃ មាន៧ពិន្ទុ (ឈ្នះ២ ស្មើ១)
-ឥណ្ឌូនេស៊ី មាន៧ពិន្ទុ (ឈ្នះ២ ស្មើ១)
-កម្ពុជា មាន៦ពិន្ទុ (ឈ្នះ២ ចាញ់១)
-ហ្វីលីពីន មាន៣ពិន្ទុ (ឈ្នះ១ ចាញ់២)
-ព្រុយណេ មានសូន្យពិន្ទុ (ចាញ់ទាំង៤ប្រកួត)
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


